ស្រស់បស់ មានព្រះអង្គាវយវៈត្រង់ ដូចជាអង្គព្រហ្ម មានព្រះរស្មី មានព្រះញាណដ៏ល្អ ទ្រង់ខ្លាចភ័យក្នុងសង្សារវដ្ត ទ្រង់មានព្រះតចៈភ្លឺដូចមាស រុងរឿងកណ្តាលពពួកសមណៈ ដូចជាព្រះអាទិត្យ ព្រះអង្គមានពន្លឺដ៏ថ្លៃថ្លាយ៉ាងនេះ ត្រូវការអ្វីដោយសមណភាព គួរណាស់តែសោយរាជ្យ ជាស្តេចចក្រពត្តិ (ទូន្មានប្រជាជន ឲ្យត្រឹមត្រូវតាមធម៌) ដូចជាសារថីដ៏ឧត្តម ទ្រង់គ្រប់គ្រងផែនដី រហូតដល់សមុទ្រទាំង៤ ជាទីបំផុត ជាស្តេចឈ្នះសង្គ្រាម ជាឥស្សរៈនៃជម្ពូទ្វីប ពួកខត្តិយជាតិ ដែលសោយរាជ្យ ដោយភោគសម្ប័ទ ចូលមកជាក្សត្រិយ៍ចំណុះព្រះអង្គ បពិត្រព្រះគោតម សូមព្រះអង្គសោយរាជសម្បត្តិ ជាព្រះរាជាធិរាជដ៏ធំជាងមនុស្ស (ព្រះមានព្រះភាគ) ត្រាស់ថា ម្នាលសេលព្រាហ្មណ៍ តថាគត ជាស្តេចព្រោះធម៌ ប្រសើរដោយគុណ ឥតបុគ្គលណាស្មើ