មួយអន្លើដោយភិក្ខុសង្ឃ។ លំដាប់នោះ កេណិយជដិល អង្គាសភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ ដោយខាទនីយភោជនីយាហារដ៏ប្រសើរ ដោយដៃខ្លួនឯង។ កេណិយជដិល បានដឹងថា ព្រះមានព្រះភាគ ទ្រង់សោយឆ្អែត លែងលូកព្រះហស្តទៅក្នុងបាត្រហើយ ក៏កាន់យកអាសនៈមួយយ៉ាងទាប អង្គុយក្នុងទីសមគួរ។
[២៨] លុះកេណិយជដិល អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់អនុមោទនា ដោយគាថាទាំងនេះថា
[២៨] លុះកេណិយជដិល អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់អនុមោទនា ដោយគាថាទាំងនេះថា
យ័ញ្ញទាំងឡាយ មានការបូជាភ្លើងជាប្រធាន គម្ពីរសាវិត្តិសាស្ត្រ ជាប្រធាននៃឆន្ទសាស្ត្រ ព្រះរាជា ជាប្រធាននៃពួកមនុស្ស សាគរ ជាប្រធាននៃពួកនទី ព្រះចន្ទ្រ ជាប្រធាននៃពួកផ្កាយ ព្រះអាទិត្យជាប្រធាននៃពួកកំដៅ ព្រះសង្ឃក៏ជាប្រធាន នៃមនុស្សទាំងឡាយ អ្នកចង់បានបុណ្យ កាលបូជា។