លុះព្រះមានព្រះភាគ ទ្រង់ញុំាងកេណិយជដិល ឲ្យរីករាយតាម ដោយគាថាទាំងនេះហើយ ទ្រង់ក្រោកអំពីអាសនៈចេញទៅ។ លំដាប់នោះ សេលភិក្ខុមានអាយុ ព្រមទាំងបរិស័ទ ចៀសចេញអំពីពួក ជាអ្នកមិនមានសេចក្តីប្រហែសធ្វេស មានសេចក្តីព្យាយាម មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន សម្រាន្តនៅដោយឥរិយាបថទាំង៤ កុលបុត្រ ដែលចេញចាកផ្ទះ ទៅបួសក្នុងផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា មិនយូរប៉ុន្មាន ក៏បានធ្វើឲ្យជាក់ច្បាស់ នូវអនុត្តរធម៌នោះ ជាធម៌ទីបំផុត នៃមគ្គព្រហ្មចរិយៈ ដោយខ្លួនឯង ក្នុងបច្ចុប្បន្ននេះ ហើយក៏ដឹងថា ជាតិរបស់អញ អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច ក៏អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ សេលភិក្ខុមានអាយុ ព្រមទាំងបរិស័ទ ក៏ជាព្រះអរហន្តនឹងគេដែរ។
[២៩] គ្រានោះ សេលភិក្ខុមានអាយុ ព្រមទាំងបរិស័ទ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ធ្វើចីពរឆៀងស្មា
[២៩] គ្រានោះ សេលភិក្ខុមានអាយុ ព្រមទាំងបរិស័ទ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ធ្វើចីពរឆៀងស្មា