​អស្ស​លាយន​សូត្រ​ ​ទី៣​


 [​៣០​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​គង់នៅ​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​បណ្តា​ពួក​ព្រាហ្មណ៍​ ​អ្នក​មក​ពី​ដែន​ផ្សេង​ៗ​ ​មាន​ពួក​ព្រាហ្មណ៍​ ​ចំនួន៥០០នាក់​ ​នៅ​អាស្រ័យ​ក្នុង​ក្រុង​សាវត្ថី​ ​ដោយ​កិច្ចការ​នីមួយ​។​ ​ព្រាហ្មណ៍​ទាំងនោះ​ ​មាន​សេចក្តី​ត្រិះរិះ​ថា​ ​ព្រះសមណគោតម​នេះ​ ​តែង​បញ្ញត្ត​នូវ​សេចក្តី​បរិសុទ្ធិ​ ​ចំពោះ​វណ្ណៈ​ទាំង៤​ ​ឱន​រណា​ហ្ន៎​ ​ទើបសម​នឹង​ពិគ្រោះ​ពាក្យ​នេះ​ ​មួយអន្លើដោយ​ព្រះសមណគោតម​បាន​។​ ​សម័យ​នោះ​ឯង​ ​មាណព​ឈ្មោះ​ ​អស្ស​លាយ​នៈ​ ​នៅ​អាស្រ័យ​ក្នុង​ក្រុង​សាវត្ថី​ ​ជា​មនុស្សក្មេង​ ​មាន​ក្បាល​កោរ​ ​មាន​អាយុ១៦ឆ្នាំ​ ​អំពី​កំណើត​ ​បាន​ដល់​នូវ​ត្រើយ​នៃ​ត្រៃវេទ​ ​ព្រមទាំង​គម្ពីរ​និ​ឃ​ណ្ឌុ​ ​គម្ពីរ​កេដុ​ភៈ​ ​ព្រមទាំង​អក្ខរប្បភេទ​ ​គឺ​សិក្ខា​ ​និង​និរុត្តិ​ ​ដែល​មាន​គម្ពីរ​ឥតិ​ហា​សៈ​ ​ជាគម្រប់៥​ ​ជា​អ្នករៀន​នូវ​បទ​ ​និង​វេយ្យាករណ៍​ ​ជា​អ្នក​មិន​ឱនថយ​ ​គឺ​ស្ទាត់ជំនាញ​ក្នុង​លោកាយត​សាស្ត្រ​ ​និង​មហា​បុរិស​លក្ខណ​ព្យាករណ​សាស្ត្រ​។​ ​ព្រាហ្មណ៍​ទាំងនោះ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​
ថយ | ទំព័រទី ៥៦ | បន្ទាប់