អស្សលាយនមាណពនេះ នៅអាស្រ័យក្នុងក្រុងសាវត្ថី ជាមនុស្សក្មេង។បេ។ ជាអ្នកមិនឱនថយ គឺស្ទាត់ជំនាញ មានតែមាណពនោះ ទើបសមនឹងពិគ្រោះពាក្យនោះ មួយអន្លើ ដោយព្រះសមណគោតមបាន។
[៣១] គ្រានោះ ព្រាហ្មណ៍ទាំងនោះ នាំគ្នាចូលទៅរកអស្សលាយនមាណព លុះចូលទៅដល់ហើយ និយាយនឹងអស្សលាយនមាណព ដូច្នេះថា ម្នាលអស្សលាយនៈដ៏ចម្រើន ព្រះសមណគោតមនេះ តែងបញ្ញត្តនូវសេចក្តីបរិសុទ្ធិ ចំពោះវណ្ណទាំង៤ ម្នាលអស្សលាយនៈ ចូរអ្នកដ៏ចម្រើនមក ចូរអ្នកដ៏ចម្រើនពិគ្រោះពាក្យនោះ មួយអន្លើដោយព្រះសមណគោតម។ កាលបើព្រាហ្មណ៍ទាំងនោះ និយាយយ៉ាងនេះហើយ អស្សលាយនមាណព ក៏និយាយនឹងព្រាហ្មណ៍ទាំងនោះ ដូច្នេះថា ម្នាលអ្នកដ៏ចម្រើន ឮថាព្រះសមណគោតម ជាធម្មវាទី ទុកជាពួកបុគ្គលជាធម្មវាទីផងគ្នា ក៏រមែងពិគ្រោះបានដោយលំបាក ខ្ញុំមិនអាចពិគ្រោះពាក្យនោះ មួយអន្លើដោយព្រះសមណគោតមឡើយ។ ព្រាហ្មណ៍ទាំងនោះ និយាយនឹងអស្សលាយនមាណព ជាគំរប់ពីរដង ដូច្នេះថា