ម្នាលអស្សលាយនៈដ៏ចម្រើន ព្រះសមណគោតមនេះ តែងបញ្ញត្តនូវសេចក្តីបរិសុទ្ធិ ចំពោះវណ្ណទាំង៤ ម្នាលអស្សលាយនៈ ចូរអ្នកដ៏ចម្រើនមក ចូរអ្នកដ៏ចម្រើនទៅពិគ្រោះពាក្យនោះ មួយអន្លើដោយព្រះសមណគោតម។ អស្សលាយនមាណព និយាយនឹងព្រាហ្មណ៍ទាំងនោះ ជាគំរប់ពីរដង ដូច្នេះថា ម្នាលអ្នកដ៏ចម្រើន ឮថា ព្រះសមណគោតម ជាធម្មវាទី ទុកជាពួកបុគ្គលជាធម្មវាទីផងគ្នា ក៏ពិគ្រោះបានដោយលំបាក ខ្ញុំមិនអាចពិគ្រោះពាក្យនោះ មួយអន្លើដោយព្រះសមណគោតមឡើយ។ ព្រាហ្មណ៍ទាំងនោះ និយាយនឹងអស្សលាយនមាណព ជាគំរប់៣ដង ដូច្នេះថា ម្នាលអស្សលាយនៈដ៏ចម្រើន ព្រះសមណគោតមនេះ តែងបញ្ញត្តនូវសេចក្តីបរិសុទ្ធិ ចំពោះវណ្ណទាំង៤ ម្នាលអស្សលាយនៈ ចូរអ្នកដ៏ចម្រើនមក ចូរអ្នកដ៏ចម្រើនពិគ្រោះពាក្យនោះ មួយអន្លើដោយព្រះសមណគោតម ដ្បិតអស្សលាយនៈដ៏ចម្រើន ធ្លាប់ប្រព្រឹត្តនឹងបរិព្វាជកមកដែរហើយ សូមអស្សលាយនៈដ៏ចម្រើន ច្បាំងឲ្យឈ្នះ កុំឲ្យចាញ់ឡើយ។ កាលបើព្រាហ្មណ៍ទាំងនោះ និយាយយ៉ាងនេះហើយ អស្សលាយនមាណព