ក៏សង្ស័យ ងឿងឆ្ងល់ មិនចូលចិត្ត មិនជ្រះស្រឡះ ក្នុងមហាបុរិសលក្ខណៈទាំង២ប្រការនោះ គឺអវយវៈ ដែលត្រូវលាក់ក្នុងសំពត់ ឋិតនៅក្នុងស្រោម១ ព្រះជិវ្ហាដ៏ល្មម១។
[៤] គ្រានោះ ព្រះមានព្រះភាគទ្រង់ព្រះតម្រិះដូច្នេះថា ឧត្តរមាណពនេះ បានឃើញនូវមហាបុរិសលក្ខណៈទាំង៣២ របស់តថាគតដោយច្រើន វៀរលែងតែមហាបុរិសលក្ខណៈ២ប្រការ ក៏សង្ស័យ ងឿងឆ្ងល់ មិនចូលចិត្ត មិនជ្រះស្រឡះ ក្នុងមហាបុរិសលក្ខណៈទាំង២ប្រការនោះ គឺអវយវៈ ដែលត្រូវលាក់ក្នុងសំពត់ ឋិតនៅក្នុងស្រោម១ ព្រះជិវ្ហាដ៏ល្មម១។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់តាក់តែងនូវឥទ្ធាភិសង្ខារ ឲ្យឧត្តរមាណពបានឃើញ អវយវៈ របស់ព្រះអង្គ ដែលត្រូវលាក់ក្នុងសំពត់ ឋិតនៅក្នុងស្រោម។ តមកទៀត ព្រះមានព្រះភាគ ទ្រង់លៀននូវព្រះជិវ្ហា ប៉ះពាល់ដល់រន្ធព្រះកាណ៍ទាំង២ផង ប៉ះពាល់ដល់រន្ធព្រះនាសិកទាំង២ផង ហើយទ្រង់យកព្រះជិវ្ហា បាំងមណ្ឌល នៃព្រះនលាដទាំងអស់។