មានព្រះព្រហ្ម ជាអ្នកបង្កើត មានព្រះព្រហ្មជាអ្នកនិម្មិត ជាញាតិនឹងព្រះព្រហ្ម ត្រង់នេះ តើព្រះគោតមដ៏ចំរើន សំដែងដូចម្តេច។
[៣៣] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអស្សលាយនៈ នាងព្រាហ្មណីទាំងឡាយ របស់ពួកព្រាហ្មណ៍ ជាស្ត្រីមានរដូវ មាគភ៌ សម្រាលកូន និងបំបៅកូន (អ្នករាល់គ្នា) ក៏ឃើញដែរ តែព្រាហ្មណ៍ដែលប្រាកដជាកើតអំពីយោនីទាំងនោះ ត្រឡប់ជានិយាយថា ពួកព្រាហ្មណ៍ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀត ជាវណ្ណៈថោកទាប ពួកព្រាហ្មណ៍ ទើបជាវណ្ណៈស វណ្ណៈឯទៀត ជាវណ្ណៈខ្មៅ ពួកព្រាហ្មណ៍ ទើបបរិសុទ្ធ មិនមែនពួកព្រាហ្មណ៍ មិនបរិសុទ្ធទេ ពួកព្រាហ្មណ៍ជាបុត្រ ជាឱរស កើតមកអំពីព្រះឱស្ឋនៃព្រះព្រហ្ម មានព្រហ្ម ជាអ្នកបង្កើត មានព្រហ្មជាអ្នកនិម្មិត ជាញាតិនឹងព្រហ្ម យ៉ាងនេះទៅវិញ។ អស្សលាយនមាណព ក្រាបបង្គំទូលថា ព្រះគោតមដ៏ចំរើនត្រាស់យ៉ាងនេះ ក៏សមដែរហើយ តែថាពួកព្រាហ្មណ៍ តែងយល់សេចក្តីនុ៎ះ ក្នុងរឿងនុ៎ះ យ៉ាងនេះថា ពួកព្រាហ្មណ៍ ទើបជាវណ្ណៈប្រសើរ។បេ។ ជាញាតិនឹងព្រះព្រហ្ម។
[៣៤] ព្រះអង្គត្រាស់សួរថា ម្នាលអស្សលាយនៈ អ្នកយល់សេចក្តីនោះ ដូចម្តេច ក្រែងអ្នកធ្លាប់បានឮថា ក្នុងយោនករដ្ឋ និងកម្ពោជរដ្ឋទាំងឡាយ និងបច្ចន្តិមជនបទទាំងឡាយឯទៀត មានវណ្ណៈ២ គឺម្ចាស់១