​[​៣៦​]​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​អស្ស​លាយ​នៈ​ ​អ្នក​យល់​សេចក្តី​នោះ​ដូចម្តេច​ ​លុះតែ​ព្រាហ្មណ៍​វៀរចាក​បាណាតិបាត​ ​វៀរចាក​អទិន្នាទាន​ ​វៀរចាក​កា​មេ​សុ​មិច្ឆាចារ​ ​វៀរចាក​មុសាវាទ​ ​វៀរចាក​បិ​សុ​ណា​វាចា​ ​វៀរចាក​ផរុសវាចា​ ​វៀរចាក​សម្ផ​ប្ប​លា​បៈ​ ​មិន​មាន​អភិជ្ឈា​ ​មិន​មានចិត្ត​ព្យាបាទ​ ​ជា​សម្មាទិដ្ឋិ​ ​លុះ​រំលាង​កាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ ​ទើប​ទៅ​កើត​ក្នុង​សុគតិ​សួគ៌​ទេវលោក​បាន​ ​ក្សត្រិយ៍​ទៅ​មិនបាន​ ​វេស្សៈ​ទៅ​មិនបាន​ ​សុទ្ទៈ​ក៏​ទៅ​មិនបានទេ​ឬ​។​ ​អស្ស​លាយន​មាណព​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​មិនមែន​ដូច្នោះ​ទេ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​តាមពិត​ ​ក្សត្រិយ៍​ក្តី​ ​វៀរចាក​បាណាតិបាត​ ​វៀរចាក​អទិន្នាទាន​ ​វៀរចាក​កា​មេ​សុ​មិច្ឆាចារ​ ​វៀរចាក​មុសាវាទ​ ​វៀរចាក​បិ​សុ​ណា​វាចា​ ​វៀរចាក​ផរុសវាចា​ ​វៀរចាក​សម្ផ​ប្ប​លា​បៈ​ ​មិន​មាន​អភិជ្ឈា​ ​មិន​មានចិត្ត​ព្យាបាទ​ ​ជា​សម្មាទិដ្ឋិ​ ​លុះ​រំលាង​កាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ ​ក៏​ទៅ​កើត​ក្នុង​សុគតិ​សួគ៌​ទេវលោក​ដែរ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រាហ្មណ៍​ក្តី​.​.​.​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​វេស្សៈ​ក្តី​.​.​.​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​
ថយ | ទំព័រទី ៦៤ | បន្ទាប់