ព្រាហ្មណឥសីទាំង៧នាក់ ចូលទន្ទបទៅក្រាបថ្វាយបង្គំអសិតទេវលឥសី។ ម្នាលអស្សលាយនៈ លំដាប់នោះ អសិតទេវលឥសី និយាយនឹងព្រាហ្មណឥសីទាំង៧នាក់ ដូច្នេះថា ម្នាលអ្នកដ៏ចម្រើនទាំងឡាយ ខ្ញុំបានឮថា ព្រាហ្មណឥសីទាំង៧នាក់ ដែលនៅអាស្រ័យក្នុងបណ្ណកុដិទាំងឡាយ នាដងព្រៃ កើតទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះថា ពួកព្រាហ្មណ៍ ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀត ជាវណ្ណៈថោកទាប ពួកព្រាហ្មណ៍ ទើបជាវណ្ណៈស វណ្ណៈឯទៀត ជាវណ្ណៈខ្មៅ ពួកព្រាហ្មណ៍ ទើបបរិសុទ្ធ មិនមែនពួកព្រាហ្មណ៍ មិនបរិសុទ្ធទេ ពួកព្រាហ្មណ៍ ជាបុត្រ ជាឱរស របស់ព្រហ្ម កើតពីព្រះឱស្ឋព្រហ្ម មានព្រហ្មជាអ្នកបង្កើត មានព្រហ្មជាអ្នកនិម្មិត ជាញាតិនឹងព្រហ្ម ដូច្នេះ មែនឬ។ ឥសីទាំង៧នាក់ឆ្លើយថា បពិត្រលោកដ៏ចម្រើន យ៉ាងហ្នឹងមែនហើយ។ អសិតទេវលឥសី សួរទៀតថា អ្នកដ៏ចម្រើនទាំងឡាយ ដឹងថាស្ត្រី ដែលជាមាតាបង្កើត (របស់អ្នកទាំងឡាយ) សុទ្ធតែយកព្រាហ្មណ៍ជាស្វាមី មិនយកបុរស ដែលមិនមែនព្រាហ្មណ៍ទេឬ។ មិនយកទេ លោកដ៏ចម្រើន។ ចុះអ្នកដ៏ចម្រើនទាំងឡាយ ដឹងថា