នេះ ជាអ្នកកំដៅខ្លួនឯង ទាំងបានប្រកបរឿយៗ នូវការព្យាយាមកំដៅខ្លួនឯង១ ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកកំដៅបុគ្គលដទៃ ទាំងបានប្រកបរឿយៗ នូវការព្យាយាមកំដៅបុគ្គលដទៃ១ ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ កំដៅខ្លួនឯង ទាំងបានប្រកបរឿយៗ នូវការព្យាយាមកំដៅខ្លួនឯងផង កំដៅបុគ្គលដទៃ ទាំងបានប្រកបរឿយៗ នូវការព្យាយាមកំដៅបុគ្គលដទៃផង១ ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមិនកំដៅខ្លួនឯង ទាំងមិនបានប្រកបរឿយៗ នូវការព្យាយាមកំដៅខ្លួនឯង ជាអ្នកមិនកំដៅបុគ្គលដទៃ ទាំងមិនបានប្រកបរឿយៗ នូវការព្យាយាមកំដៅបុគ្គលដទៃ បុគ្គលនោះ មិនកំដៅខ្លួនឯង មិនកំដៅបុគ្គលដទៃ មិនមានសេចក្តីស្រេកឃ្លាន មានតែសេចក្តីរំលត់ទុក្ខ ត្រជាក់ត្រជុំ ទទួលសេចក្តីសុខ មានខ្លួនដ៏ប្រសើរ១ ម្នាលព្រាហ្មណ៍ បណ្តាបុគ្គលទាំង៤ពួកនេះ តើបុគ្គលណា អាចញុំាងចិត្តអ្នក ឲ្យត្រេកអរបាន។ ឃោដមុខព្រាហ្មណ៍តបថា បពិត្រឧទេនដ៏ចំរើន បុគ្គលណា កំដៅខ្លួនឯង ទាំងបានប្រកបរឿយៗ នូវការព្យាយាមកំដៅខ្លួនឯង បុគ្គលនេះ មិនអាចញុំាងចិត្តខ្ញុំ ឲ្យត្រេកអរបានទេ បពិត្រឧទេនដ៏ចំរើន បុគ្គលណា កំដៅបុគ្គលដទៃ ទាំងបានប្រកបរឿយៗ នូវការព្យាយាមកំដៅបុគ្គលដទៃ