បើ​ទ្រង់​ឈរ​ជាប្រក្រតី​ ​មិនបាន​ឱន​ចុះ​ ​ហើយ​យក​ផ្ទៃ​ព្រះហស្ត​ទាំងពីរ​ ​ស្ទាប​ពាល់​នូវ​ព្រះ​ជានុ​បាន១​ ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​មាន​ព្រះ​អវយវៈ​ ​ដែល​ត្រូវ​លាក់​ក្នុង​សំពត់​ ​ឋិតនៅ​ក្នុង​ស្រោម១​ ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​មាន​សម្បុរ​ព្រះ​កាយ​ល្អ​ ​ដូចជា​សម្បុរ​នៃ​មាស​ ​មាន​ព្រះ​តចៈ​ភ្លឺ​ ​ប្រហែល​ដោយ​មាស១​ ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​មាន​ព្រះ​ឆវី​ល្អិត​ម៉ត់​ ​ព្រោះ​ព្រះ​ឆវី​ល្អិត​ម៉ត់​ ​(​នោះ​)​ ​ទើប​ធូលី​ ​និង​ក្អែល​ ​មិនបាន​ដិតជាប់​ព្រះ​កាយ​ឡើយ១​ ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​មាន​ព្រះ​រោម​តែ​មួយ​ៗ​ ​គឺ​ព្រះ​រោម​ទាំងឡាយ​តែមួយ​សរ​សៃៗ​ ​ដុះឡើង​ក្នុង​រណ្តៅ​នៃ​រោម​ទាំងឡាយ១​ ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​មាន​ចុង​ព្រះ​រោម​កួច​ឡើងលើ​ ​គឺ​ព្រះ​រោម​ទាំងឡាយ​ ​មាន​ចុងង​ឡើង​ ​មាន​ពណ៌ខៀវ​ ​ដូចជា​ពណ៌​នៃ​ផ្កា​អញ្ជ័ន​ ​វិល​ទៅ​ខាងស្តាំ​ ​ដូចជា​រង្វង់​នៃ​កុណ្ឌល១​ ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​មាន​ដង​ព្រះអង្គ​ត្រង់​ ​ដូចជា​កាយ​មហាព្រហ្ម១​ ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​មាន​ព្រះ​មំសៈ​ ​ដ៏​ពេញ​កំពុង​ល្អ​ ​ក្នុង​សរីរៈ​ប្រទេស៧អន្លើ​ ​(​ត្រង់​ខ្នង​ព្រះហស្ត​ទាំងពីរ​ ​ខ្នង​ព្រះ​បាទា​ទាំងពីរ​ ​ចង្កួយស្មា​ទាំងពីរ​ ​និង​ព្រះ​សុ​រង​)​១​ ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​មាន​ព្រះ​កាយ​ដូចជា​កាយ​ពាក់កណ្តាល​ខាងមុខ​ ​នៃ​សត្វ​សីហៈ១​ ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​មាន​ចន្លោះ​ព្រះ​អង្សា​(​១​)​ ​ពេញ​ស្មើ​ល្អ១​ ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​សាច់​ជា​ចន្លោះ​នៃ​ស្លាបប្រជៀវ​ទាំងពីរ​។​
ថយ | ទំព័រទី ៩ | បន្ទាប់