ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយដុំបាយ៧ពំនូតខ្លះ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយភត្ត១ភាជន៍តូចខ្លះ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយភត្ត២ភាជន៍តូចខ្លះ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយភត្ត៣ភាជន៍តូចខ្លះ។បេ។ ញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ ដោយភត្ត៧ភាជន៍តូចខ្លះ ស៊ីអាហាររំលង១ថ្ងៃខ្លះ ស៊ីអាហាររំលង២ថ្ងៃខ្លះ។បេ។ ស៊ីអាហាររំលង៧ថ្ងៃខ្លះ អចេលក៍ប្រកបដោយសេចក្តីព្យាយាម ក្នុងការផ្លាស់ប្តូរ នូវការបរិភោគភត្តរំលងកន្លះខែខ្លះ មានសភាពយ៉ាងនេះ ដូច្នេះឯង អចេលក៍នោះ មានបន្លែស្រស់ជាអាហារខ្លះ មានអង្ករស្រងែ ជាអាហារខ្លះ មានស្កួយជាអាហារខ្លះ មានកំទេចស្បែក (ចំនៀរស្បែក) ជាអាហារខ្លះ មានជ័រជាអាហារខ្លះ(១) មានស្លែ ឬសារាយ ជាអាហារខ្លះ មានកុណ្ឌក ជាអាហារខ្លះ មានបាយក្តាំង ជាអាហារខ្លះ មានម្សៅ ជាអាហារខ្លះ មានស្មៅជាអាហារខ្លះ មានអាចម៍គោ ជាអាហារខ្លះ មានមើម និងផ្លែឈើក្នុងព្រៃ ជាអាហារខ្លះ បរិភោគតែផ្លែឈើ ដែលជ្រុះឯងខ្លះ
(១) ត្រូវថែមពាក្យថា មានជ័រជាអាហារខ្លះ ដូច្នេះ ទៅក្នុងសៀវភៅទី២០ ទំព័រ២៩៣ បន្ទាត់ទី១៧ និងក្នុងសៀវភៅទី២៣ ទំព័រទី១៣ បន្ទាត់ទី១០ ឲ្យដូចជាសៀវភៅនេះផងចុះ ហើយត្រូវថែមបាលីថា និយាសភក្ខោ វា ហោតិ ក្នុងទំព័រខាងបាលី ត្រង់កន្លែងនេះផង។