ព្រះអរិយៈទាំងឡាយ តែងសរសើរនូវបុគ្គល ដែលបានតតិយជ្ឈាននោះថា ធម្មតាបុគ្គលដែលបាននូវតតិយជ្ឈានហើយ រមែងប្រកបដោយឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿងនៅជាសុខដូច្នេះ ព្រោះហេតុនៃតតិយជ្ឈានណា ក៏បានដល់នូវតតិយជ្ឈាននោះ ទើបសម្រេចសម្រាន្តនៅដោយឥរិយាបថទាំង៤ លុះលះបង់នូវសុខផង លះបង់នូវទុក្ខផង មានសោមនស្ស និងទោមនស្សអស់ទៅ ក្នុងកាលមុនផង ទើបបានដល់នូវចតុត្ថជ្ឈាន មានអារម្មណ៍មិនមែនជាទុក្ខ មិនមែនជាសុខ គឺជាឧបេក្ខា មានស្មារតីបរិសុទ្ធដោយឧបេក្ខាវេទនា ក៏សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤។
[៥៨] កាលបើចិត្តរបស់ភិក្ខុនោះ តាំងនៅល្អ បរិសុទ្ធចាកនីវរណធម៌ ជាចិត្តផូរផង់ មិនមានទីទួល ពោលគឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រទៅតាមអារម្មណ៍ ដោយប្រការដូច្នេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅ ដើម្បីបុព្វេនិវាសានុស្សតិញ្ញាណ គឺប្រាជ្ញារលឹកឃើញនូវលំដាប់ខន្ធ ដែលអាស្រ័យនៅក្នុងកាលមុន ភិក្ខុនោះ រលឹកឃើញនូវបុព្វេនិវាស គឺលំដាប់ខន្ធដែលអាស្រ័យនៅក្នុងកាលមុនជាច្រើនប្រការ គឺរលឹកឃើញបាន១ជាតិខ្លះ