​ឡើយ​ ​ចង្កី​ដ៏​ចំរើន​ ​មិន​គួរ​ចូល​ទៅ​គាល់​ព្រះសមណគោតម​ទេ​ ​គួ​តែ​ព្រះសមណគោតម​ ​ចូល​មក​ចួប​នឹង​ចង្កី​ដ៏​ចំរើន​វិញ​ ​ដ្បិត​ចង្កី​ដ៏​ចំរើន​ ​មានកំណើត​បរិសុទ្ធ​ទាំងពីរ​ចំណែក​ ​គឺ​ខាង​មាតា​ ​និង​ខាង​បិតា​ ​ប្រសូត​ចាក​គភ៌​ដ៏​បរិសុទ្ធ​ ​តាំង​អំពី​តំណ​ ​នៃ​ជីដូនជីតា​ជា​គំរប់៧មក​ ​មិន​មាន​អ្នកណាមួយ​ ​រិះគន់​ ​តិះដៀល​ ​ដោយ​ពោល​ដល់​ជាតិ​កំណើត​បាន​ឡើយ​ ​ចង្កី​ដ៏​ចំរើន​ ​មានកំណើត​បរិសុទ្ធ​ទាំងពីរ​ចំណែក​ ​គឺ​ខាង​មាតា​ ​និង​ខាង​បិតា​ ​ប្រសូត​ចាក​គភ៌​ដ៏​បរិសុទ្ធ​ ​តាំង​អំពី​តំណ​នៃ​ជីដូនជីតា​ ​ជា​គំរប់៧មក​ ​មិន​មាន​អ្នកណាមួយ​ ​រិះគន់​ ​តិះដៀល​ ​ដោយ​ពោល​ដល់​ជាតិ​កំណើត​បាន​ឡើយ​ ​ដោយហេតុ​ណា​ ​ហេតុ​នោះ​ ​បាន​ជា​ចង្កី​ដ៏​ចំរើន​ ​មិន​គួរ​ចូល​ទៅ​គាល់​ព្រះសមណគោតម​ទេ​ ​គួរតែ​ព្រះសមណគោតម​ចូល​មក​ចួប​នឹង​ចង្កី​ដ៏​ចំរើន​វិញ​ ​មួយទៀត​ ​ចង្កី​ដ៏​ចំរើន​ ​ជា​អ្នក​ស្តុកស្តម្ភ​ ​មានទ្រព្យ​ច្រើន​ ​មាន​គ្រឿង​បរិភោគ​ច្រើន​ ​មិន​តែប៉ុណ្ណោះ​ ​ចង្កី​ដ៏​ចំរើន​ ​ចេះ​ចប់​ត្រៃវេទ​ ​ព្រមទាំង​គម្ពីរ​និ​ឃ​ណ្ឌុ​ ​និង​គម្ពីរ​កេដុ​ភៈ​ ​ព្រមទាំង​អក្ខរប្បភេទ​ ​គឺ​សិក្ខា​ ​និង​និរុត្តិ​ ​ដែល​មាន​គម្ពីរ​ឥតិ​ហា​សៈ​ ​ជា​គំរប់៥​ ​ជា​អ្នក​ស្គាល់​នូវ​បទ​ ​និង​វេយ្យាករណ៍​ ​ជា​អ្នក​មិន​ឱនថយ​ ​គឺ​ស្ទាត់ជំនាញ​ ​ក្នុង​លោកាយត​សាស្ត្រ​ ​និង​មហា​បុរិស​លក្ខណ​ព្យាករណ​សាស្ត្រ​ ​
ថយ | ទំព័រទី ១១៩ | បន្ទាប់