​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​ក៏​មិន​គួរ​នឹង​ចូល​មក​ចួប​នឹង​យើង​ទេ​ ​តាមពិត​ ​គួរតែ​ពួក​យើង​ ​ចូល​ទៅ​ចួប​នឹង​ព្រះ​គោតម​ដ៏​ចំរើន​នោះ​វិញ​។​ ​ពួក​ព្រាហ្មណ៍​និយាយ​គ្នា​ថា​ ​នែ​គ្នាយើង​ ​បើ​ដូច្នោះ​ ​ពួក​យើង​ទាំងអស់គ្នា​ ​នឹង​នាំគ្នា​ចូល​ទៅ​គាល់​ព្រះសមណគោតម​។​ ​ទើប​ចង្កី​ព្រាហ្មណ៍​ ​ព្រមទាំង​ពួក​ព្រាហ្មណ៍​ច្រើន​នាក់​ ​ចូល​ទៅ​គាល់​ព្រះសមណគោតម​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​ពាក្យ​សំណេះសំណាល​ ​ជាមួយនឹង​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ក៏​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ពោល​ពាក្យ​ណាមួយ​ ​ទៅ​រក​ពួក​ព្រា​ហ្ម​ណ៍​ចាស់​ៗ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​ទ្រង់​គង់​។​
 [​៦៨​]​ ​សម័យ​នោះ​ឯង​ ​មាន​មាណព​កំឡោះ​ម្នាក់​ ​ឈ្មោះ​កាប​ទិ​កៈ​ ​មាន​ក្បាល​កោរ​ ​មាន​អាយុប្រមាណ​ ​១៦ឆ្នាំ​ ​អំពី​កំណើត​ ​ចេះ​ចប់​ត្រៃវេទ​ ​ព្រមទាំង​គម្ពីរ​និ​ឃ​ណ្ឌុ​ ​និង​គម្ពីរ​កេដុ​ភៈ​ ​ព្រមទាំង​អក្ខរប្បភេទ​ ​គឺ​សិក្ខា​ ​និង​និ​វុត្តិ​ ​ដែល​មាន​គម្ពីរ​ឥតិ​ហា​សៈ​ ​ជា​គំរប់៥​ ​
ថយ | ទំព័រទី ១២៦ | បន្ទាប់