សេចក្តីចូលចិត្តធម៌ក្នុងគំនិត ជាធម្មជាត មានឧបការៈច្រើន ដល់ឆន្ទៈ បើមិនចូលចិត្តធម៌ក្នុងគំនិតនោះទេ ឆន្ទៈក៏កើតឡើងមិនបាន ព្រោះហេតុនោះ លុះតែចូលចិត្តធម៌ក្នុងគំនិត ទើបឆន្ទៈកើតឡើងបាន ហេតុនោះ បានជាថា ការចូលចិត្តធម៌ក្នុងគំនិត ជាធម្មជាត មានឧបការៈច្រើន ដល់ឆន្ទៈ។ បពិត្រព្រះគោតមដ៏ចំរើន ចុះធម៌ មានឧបការៈច្រើន ដល់ការចូលចិត្តធម៌ក្នុងគំនិត តើដូចម្តេច យើងខ្ញុំសូមសួរនូវធម៌ មានឧបការៈច្រើន ដល់ការចូលចិត្តធម៌ក្នុងគំនិត ចំពោះព្រះគោតមដ៏ចំរើន។ ម្នាលភារទ្វាជៈ ការពិចារណានូវអត្ថ មានឧបការៈច្រើន ដល់ការចូលចិត្តធម៌ក្នុងគំនិត បើបុគ្គលមិនពិចារណានូវអត្ថនោះទេ ធម៌ទាំងឡាយ មិនគួរដល់ការចូលចិត្តបានឡើយ ព្រោះហេតុនោះ បុគ្គលលុះតែពិចារណានូវអត្ថ ទើបធម៌ទាំងឡាយ គួរដល់ការចូលចិត្តបាន ហេតុនោះ បានជាថា ការពិចារណានូវអត្ថ មានឧបការៈច្រើន ដល់ការចូលចិត្តធម៌ក្នុងគំនិត។ បពិត្រព្រះគោតមដ៏ចំរើន ចុះធម៌ មានឧបការៈច្រើន ដល់ការពិចារណានូវអត្ថ តើដូចម្តេច យើងខ្ញុំសូមសួរនូវធម៌ មានឧបការៈច្រើន ដល់ការពិចារណានូវអត្ថ ចំពោះព្រះគោតមដ៏ចំរើន។ ម្នាលភារទ្វាជៈ ការចេះចាំនូវធម៌ មានឧបការៈច្រើន ដល់ការពិចារណានូវអត្ថ បើបុគ្គលមិនចេះចាំនូវធម៌នោះទេ ក៏មិនអាចពិចារណានូវអត្ថបានឡើយ ព្រោះហេតុនោះ បុគ្គលលុះតែចេះចាំនូវធម៌