សុទ្ទៈត្រូវបំរើព្រាហ្មណ៍ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍បញ្ញត្តការបំរើនេះឯង សម្រាប់ព្រាហ្មណ៍។ បពិត្រព្រះគោតមដ៏ចំរើន ក្នុងរឿងនោះ ពួកព្រាហ្មណ៍ បញ្ញត្តការបំរើសម្រាប់ក្សត្រិយ៍ យ៉ាងនេះថា ក្សត្រិយ៍ត្រូវបំរើក្សត្រិយ៍ វេស្សៈត្រូវបំរើក្សត្រិយ៍ សុទ្ទៈក៏ត្រូវបំរើក្សត្រិយ៍ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍បញ្ញត្តការបំរើនេះឯង សម្រាប់ក្សត្រិយ៍។ បពិត្រព្រះគោតមដ៏ចំរើន ក្នុងរឿងនោះ ពួកព្រាហ្មណ៍ បញ្ញត្តការបំរើសម្រាប់វេស្សៈ យ៉ាងនេះថា វេស្សៈត្រូវបំរើវេស្សៈ សុទ្ទៈក៏ត្រូវបំរើវេស្សៈ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍បញ្ញត្តការបំរើនេះឯង សម្រាប់វេស្សៈ។ បពិត្រព្រះគោតមដ៏ចំរើន ក្នុងរឿងនោះ ពួកព្រាហ្មណ៍ បញ្ញត្តការបំរើសម្រាប់សុទ្ទៈ យ៉ាងនេះថា ត្រូវតែសុទ្ទៈបំរើសុទ្ទៈ តើអ្នកដទៃណាទៅទៀត នឹងបំរើសុទ្ទៈ (នោះ) បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ បញ្ញត្តការបំរើនេះឯង សម្រាប់សុទ្ទៈ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ បញ្ញត្តការបំរើ ទាំង៤យ៉ាងនេះ តើព្រះគោតមដ៏ចំរើន ទ្រង់ត្រាស់សំដែងនូវដំណើរនេះ ថាដូចម្តេច។