​ម្នាល​ព្រាហ្មណ៍​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកមាន​ជាតិ​ថ្លៃថ្លា​ ​ហើយ​បាន​វៀរចាក​បាណាតិបាត​ ​វៀរចាក​អទិន្នាទាន​ ​វៀរចាក​កា​មេ​សុ​មិច្ឆាចារ​ ​វៀរចាក​មុសាវាទ​ ​វៀរចាក​បិ​សុ​ណ​វាចា​ ​វៀរចាក​ផរុសវាចា​ ​វៀរចាក​សម្ផ​ប្ប​លា​បៈ​ ​មិន​មាន​អភិជ្ឈា​ ​មិន​មានចិត្ត​ព្យាបាទ​ ​ជា​សម្មាទិដ្ឋិ​ ​ក៏​មាន​ ​ហេតុ​នោះ​ ​បាន​ជាត​ថា​គត​ ​មិន​ពោល​ថា​ ​បុគ្គល​ថោកទាប​ ​ព្រោះតែ​មាន​ជាតិ​ថ្លៃថ្លា​ទេ​។​ ​ម្នាល​ព្រាហ្មណ៍​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​សូម្បី​មាន​ភោគៈ​លើសលុប​ ​តែ​ជា​អ្នកសម្លាប់​សត្វ​ ​លួច​ទ្រព្យ​គេ​ ​ប្រព្រឹត្ត​កា​មេ​សុ​មិច្ឆា​ ​និយាយ​ពាក្យ​មុសា​ ​មាន​វាចា​ញុះញង់​ ​មាន​វាចា​អាក្រក់​ ​និយាយ​ពាក្យ​ឥតប្រយោជន៍​ ​មាន​អភិជ្ឈា​ ​មានចិត្ត​ព្យាបាទ​ ​ជា​មនុស្ស​មិច្ឆាទិដ្ឋិ​ ​ហេតុ​នោះ​ ​បាន​ជាត​ថា​គត​ ​មិន​ពោល​ថា​ ​បុគ្គល​វិសេសវិសាល​ ​ព្រោះតែ​មាន​ភោគៈ​លើសលុប​ទេ​។​ ​ម្នាល​ព្រាហ្មណ៍​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកមាន​ភោគៈ​ដ៏​លើសលុប​ ​ហើយ​បាន​វៀរចាក​បាណាតិបាត​ ​វៀរចាក​អទិន្នាទាន​ ​វៀរចាក​កា​មេ​សុ​មិច្ឆាចារ​
ថយ | ទំព័រទី ១៥៤ | បន្ទាប់