​ចូល​ទៅ​បិណ្ឌបាត​ ​ក្នុង​ក្រុង​រាជគ្រឹះ​ ​កាល​ត្រឡប់​ពី​បិណ្ឌបាត​ ​ក្នុង​ពេល​ខាងក្រោយ​នៃ​ភត្ត​ ​ក៏​ចូល​ទៅ​រក​ធន​ញ្ជា​និ​ព្រាហ្មណ៍​។​ ​ធន​ញ្ជា​និ​ព្រាហ្មណ៍​ ​បានឃើញ​ព្រះ​សារីបុត្រ​មាន​អាយុ​ ​កំពុង​និមន្ត​មក​អំពី​ចម្ងាយ​ ​ក៏​ដើរចូល​ទៅ​រក​ព្រះ​សារីបុត្រ​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​និយាយ​នឹង​ព្រះ​សារីបុត្រ​មាន​អាយុ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​សារីបុត្រ​ដ៏​ចំរើន​ ​សូម​លោកនិមន្ត​មកណេះ​បន្តិច​ ​សូម​ព្រះ​សារីបុត្រ​ ​ឆាន់​ទឹកដោះ​សិន​ ​ទម្រាំដល់​ភត្តកាល​។​ ​ម្នាល​ព្រាហ្មណ៍​ ​កុំឡើយ​ ​ថ្ងៃនេះ​ ​អាត្មា​ធ្វើភត្តកិច្ច​រួចហើយ​ ​អាត្មា​នឹង​ទៅ​នៅ​សម្រាក​ក្នុង​វេលា​ថ្ងៃ​ ​ឯ​ម្លប់ឈើ​ឯណោះ​ ​អ្នក​ត្រូវ​មក​ក្នុង​ទីនោះ​។​ ​ឯ​ធន​ញ្ជា​និ​ព្រាហ្មណ៍​ ​ក៏​ទទួល​ស្តាប់​ព្រះ​សារីបុត្រ​មាន​អាយុ​ថា​ ​ករុណា​ ​លោក​ដ៏​ចំរើន​។​ ​ពេលនោះ​ ​ធន​ញ្ជា​និ​ព្រាហ្មណ៍​ ​បរិភោគ​ក្នុង​វេលា​ព្រឹក​រួចហើយ​ ​ដល់ពេល​ជា​ខាងក្រោយ​នៃ​ភត្ត​ ​ក៏​ចូល​ទៅ​រក​ព្រះ​សារីបុត្រ​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​រាក់ទាក់​ ​ជាមួយ​ព្រះ​សារីបុត្រ​មាន​អាយុ​ ​លុះ​បញ្ចប់​ពាក្យ​គួរ​រាក់ទាក់​ ​និង​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​
ថយ | ទំព័រទី ១៧៣ | បន្ទាប់