​ចាប់​បុរស​ខ្សោយ​ជាង​ ​ត្រង់​ដើមដៃ​ទាំងពីរ​ ​ហើយ​ឆ្អើរ​រោល​កំ​ដៅ​លើ​រងើកភ្លើង​ ​យ៉ាងណាមិញ​ ​បពិត្រ​ព្រះ​សារីបុត្រ​ដ៏​ចំរើន​ ​សេចក្តី​ក្តៅ​ ​អន្ទះអន្ទែង​ ​ក្នុង​កាយ​ ​របស់ខ្ញុំ​ព្រះករុណា​ ​ក៏​ហួសប្រមាណ​ ​យ៉ាងនោះ​ដែរ​ ​បពិត្រ​ព្រះ​សារីបុត្រ​ដ៏​ចំរើន​ ​សរីរយន្ត​ខ្ញុំ​ព្រះករុណា​ ​អត់ធន់​មិនបានទេ​ ​ឲ្យ​ប្រព្រឹត្តទៅ​មិនបានទេ​ ​ទុក្ខវេទនា​របស់ខ្ញុំ​ព្រះករុណា​ ​រឹតតែ​ចំរើន​ឡើង​ ​មិន​អន់ថយ​សោះ​ ​មានតែ​ចំរើន​ខ្លាំង​ឡើង​ ​ឥតស្រាក​ស្រាន្ត​ទេ​។​
 [​១១៧​]​ ​ម្នាល​ធន​ញ្ជា​និ​ ​អ្នក​សំគាល់​នូវ​ហេតុ​នោះ​ ​ដូចម្តេច​ ​នរក​ក្តី​ ​កំណើត​តិរច្ឆាន​ក្តី​ ​ណា​ប្រសើរ​ជាង​។​ ​បពិត្រ​ព្រះ​សារីបុត្រ​ដ៏​ចំរើន​ ​កំណើត​តិរច្ឆាន​ ​ប្រសើរ​ជាង​នរក​។​ ​ម្នាល​ធន​ញ្ជា​និ​ ​អ្នក​សំគាល់ហេតុ​នោះ​ ​ដូចម្តេច​ ​កំណើត​តិរច្ឆាន​ក្តី​ ​បិ​ត្តិ​វិស័យ​ក្តី​ ​ណា​ប្រសើរ​ជាង​។​ ​បពិត្រ​ព្រះ​សារីបុត្រ​ដ៏​ចំរើន​ ​បិ​ត្តិ​វិស័យ​ ​ប្រសើរ​ជាង​កំណើត​តិរច្ឆាន​។​ ​ម្នាល​ធន​ញ្ជា​និ​ ​អ្នក​សំគាល់​នូវ​ហេតុ​នោះ​ ​ដូចម្តេច​ ​
ថយ | ទំព័រទី ១៩៦ | បន្ទាប់