​ពួក​តុសិត​ទេវតា​ ​ប្រសើរ​ជាង​ពួក​យាមទេវតា​។​ ​ម្នាល​ធន​ញ្ជា​និ​ ​អ្នក​សំគាល់​នូវ​ហេតុ​នោះ​ ​ដូចម្តេច​ ​ពួក​តុសិត​ទេវតា​ក្តី​ ​ពួ​ក​និម្មាន​រតិ​ទេវតា​ក្តី​ ​ណា​ប្រសើរ​ជាង​។​ ​បពិត្រ​ព្រះ​សារីបុត្រ​ដ៏​ចំរើន​ ​ពួ​ក​និម្មាន​រតិ​ទេវតា​ ​ប្រសើរ​ជាង​ពួក​តុសិត​ទេវតា​។​ ​ម្នាល​ធន​ញ្ជា​និ​ ​អ្នក​សំគាល់​នូវ​ហេតុ​នោះ​ ​ដូចម្តេច​ ​ពួ​ក​និម្មាន​រតិ​ទេវតា​ក្តី​ ​ពួក​បរ​និម្មិត​វ​សវ​ត្តិ​ទេវតា​ក្តី​ ​ណា​ប្រសើរ​ជាង​។​ ​បពិត្រ​ព្រះ​សារីបុត្រ​ដ៏​ចំរើន​ ​ពួក​បរ​និម្មិត​វ​សវ​ត្តិ​ទេវតា​ ​ប្រសើរ​ជាង​ពួ​ក​និម្មាន​រតិ​ទេវតា​។​ ​ម្នាល​ធន​ញ្ជា​និ​ ​អ្នក​សំគាល់​នូវ​ហេតុ​នោះ​ ​ដូចម្តេច​ ​ពួក​បរ​និម្មិត​វ​សវ​ត្តិ​ទេវតា​ក្តី​ ​ព្រហ្មលោក​ក្តី​ ​ណា​ប្រសើរ​ជាង​។​ ​ព្រះ​សារីបុត្រ​ដ៏​ចំរើន​ ​សំដែង​ថា​ព្រហ្មលោក​ ​ព្រះ​សារីបុត្រ​ដ៏​ចំរើន​ ​សំដែង​ថា​ព្រហ្មលោក​។​ ​គ្រានោះ​ ​ព្រះ​សារីបុត្រ​មាន​អាយុ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ពួក​ព្រាហ្មណ៍​ទាំងនេះ​ ​ចុះចិត្តស៊ប់​តែ​នឹង​ព្រហ្មលោក​ ​បើ​ដូច្នោះ​ ​គួរតែ​អញ​សំដែង​ផ្លូវ​ ​ដើម្បីឲ្យ​បាន​កើត​រួម​នឹង​ព្រហ្ម​ទាំងឡាយ​ ​ដល់​ធន​ញ្ជា​និ​ព្រាហ្មណ៍​ចុះ​។​ ​ទើប​ព្រះ​ថេរៈ​សំដែង​ថា​ ​នែ​ធន​ញ្ជា​និ​ ​អាត្មា​នឹង​សំដែង​ផ្លូវ​ដើម្បី​បាន​កើត​រួម​នឹង​ព្រហ្ម​ទាំងឡាយ​ ​អ្នក​ចូរ​ស្តាប់​រឿង​នោះ​ចុះ​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ឲ្យ​ស្រួល​ចុះ​ ​
ថយ | ទំព័រទី ១៩៨ | បន្ទាប់