[១២៤] (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលវាសេដ្ឋៈ) តថាគត នឹងចែករលែកជាតិ នៃសត្វទាំងឡាយនោះ តាមលំដាប់ ប្រាប់អ្នកទាំងឡាយ ដ្បិតជាតិរបស់សត្វទាំងឡាយ ផ្សេងៗគ្នា អ្នកទាំងឡាយ ស្គាល់តិណជាតិ និងរុក្ខជាតិហើយ ចំណែកតិណជាតិ និងរុក្ខជាតិនោះ មិនស្គាល់ខ្លួនវាថា យើងជាតិណជាតិ ជារុក្ខជាតិដូច្នេះឡើយ សណ្ឋានក៏សម្រេចមកអំពីជាតិ ព្រោះជាតិរបស់វា ទីទៃៗពីគ្នា តាំងពីកណ្តូប កន្ទុំរុយ រហូតដល់ស្រមោចខ្មៅ ស្រមោចក្រហម សណ្ឋានក៏សម្រេចមកអំពីជាតិ ព្រោះជាតិរបស់វា ទីទៃៗពីគ្នា មួយទៀត អ្នកទាំងឡាយ ចូរដឹងសត្វជើង៤ទាំងឡាយ