ជាអ្នកចេះនូវបទនៃវេទ ជាអ្នកចេះ នូវវេយ្យាករណ៍ ជាអ្នកមិនទើសទាល់ ក្នុងគម្ពីរលោកាយតៈ និងគម្ពីរមហាបុរិសលក្ខណៈ ពួកព្រាហ្មណ៍ និងគហបតីដ៏ចំរើនទាំងអម្បាលម៉ាន តែងនៅអាស្រ័យ ក្នុងក្រុងមិថិលា ឯព្រហ្មាយុព្រាហ្មណ៍ ប្រាកដជាប្រសើរ ដោយភោគសម្ប័ទជាងព្រាហ្មណ៍ និងគហបតីទាំងអម្បាលនោះ ព្រហ្មាយុព្រាហ្មណ៍ ប្រាកដជាប្រសើរ ដោយមន្តវិជ្ជា ជាងព្រាហ្មណ៍ និងគហបតីទាំងអម្បាលនោះ ព្រហ្មាយុព្រាហ្មណ៍ ប្រាកដជាប្រសើរ ដោយអាយុផង ដោយយសផង ជាងព្រាហ្មណ៍ និងគហបតីទាំងអម្បាលនោះ ឥឡូវគាត់ចង់ចួបនឹងព្រះគោតមដ៏ចំរើន។
[១០] មាណពនោះ ទទួលពាក្យរបស់ព្រហ្មាយុព្រាហ្មណ៍ថា បាទលោកដ៏ចំរើន ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏ឋិតនៅក្នុងទីសមគួរ។ លុះមាណព ឋិតនៅក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ព្រហ្មាយុព្រាហ្មណ៍ទូលសួរព្រះគោតមដ៏ចំរើន អំពីសេចក្តីមិនមានអាពាធ មិនមានរោគ ការក្រោកឡើង ដោយរហ័ស កំឡាំងកាយ និងការនៅសប្បាយគ្រប់ឥរិយាបថ បពិត្រព្រះគោតមដ៏ចំរើន ព្រហ្មាយុព្រាហ្មណ៍ ជាមនុស្សជរា