​ម្នាល​មាណព​ ​ចុះ​បោក្ខរ​សា​តិ​ព្រាហ្មណ៍​ ​ជា​ឱ​បម​ញ្ញ​គោត្រ​ ​ជាធំ​ក្នុង​សុភគ​វន​ជនបទ​ ​(​ក្នុង​ស្រុក​ឧក​ដ្ឋា​)​ ​នឹង​កំណត់​ដឹងចិត្ត​ ​របស់​ពួក​សមណព្រាហ្មណ៍​ទាំងអស់​ ​ដោយចិត្ត​របស់​ខ្លួន​បាន​ឬទេ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​អម្បាល​នាង​បុ​ណ្ណា​ ​ជា​ទាសី​របស់​គាត់​ ​ក៏​បោក្ខរ​សា​តិ​ព្រាហ្មណ៍​ ​ជា​ឱ​បម​ញ្ញ​គោត្រ​ ​ជាធំ​ក្នុង​សុភគ​វន​ជនបទ​ ​(​ក្នុង​ស្រុក​ឧក​ដ្ឋា​)​ ​កំណត់​ដឹងចិត្ត​ ​ដោយចិត្ត​របស់​ខ្លួន​មិនបាន​ទៅ​ហើ់យ​ ​នឹង​កំណត់​ដឹងចិត្ត​ ​របស់​សមណព្រាហ្មណ៍​ទាំងអស់​ ​ដោយចិត្ត​ខ្លួនឯង​ ​ឯណា​បាន​។​ ​
 [​១៣៦​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ម្នាល​មាណព​ ​ដូច​បុរស​ខ្វាក់​អំពី​កំណើត​ ​មិនធ្លាប់​ឃើញ​រូប​ខ្មៅ​ ​ឬស​ ​មិនធ្លាប់​ឃើញ​រូប​ខៀវ​ ​មិនធ្លាប់​ឃើញ​រូប​លឿង​ ​មិនធ្លាប់​ឃើញ​រូប​ក្រហម​ ​មិនធ្លាប់​ឃើញ​រូប​ហង្សបាទ​ ​មិនធ្លាប់​ឃើញ​ទី​ស្មើ​ ​និង​មិន​ស្មើ​ ​មិនធ្លាប់​ឃើញ​រូប​ផ្កាយ​ ​និង​ព្រះចន្ទ​ ​ព្រះអាទិត្យ​ទាំងឡាយ​ ​ក៏​និយាយ​យ៉ាងនេះ​ថា​ ​រូប​ខ្មៅ​ ​និង​ស​ ​ក៏​មិន​មាន​ ​
ថយ | ទំព័រទី ២៣៧ | បន្ទាប់