​បាមោជ្ជៈ​ណា​ ​ដែល​អាស្រ័យ​នូវ​កុសលធម៌​ ​តថាគត​ ​ពោល​នូវ​បាមោជ្ជៈ​នុ៎ះ​ ​ថា​ជា​បរិក្ខារ​របស់​ចិត្ត​ ​ដែល​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ដើម្បី​ការអប់រំ​ចិត្ត​នោះ​។​ ​ម្នាល​មាណព​ ​ព្រាហ្មណ៍​ទាំងឡាយ​ ​បញ្ញត្ត​ធម៌​ ​ទាំង៥ប្រការ​ណា​ ​ក្នុង​ការ​ធ្វើបុណ្យ​ ​ក្នុង​ការ​បំពេញ​កុសល​ ​តថាគត​ ​ពោល​នូវ​ធម៌​ទាំង៥ប្រការ​នុ៎ះ​ ​ថា​ជា​បរិក្ខារ​របស់​ចិត្ត​ ​ដែល​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ដើម្បី​ការអប់រំ​ចិត្ត​នោះ​។​ ​កាលដែល​ព្រះមានព្រះភាគ​ ​ត្រាស់​យ៉ាងនេះ​ហើយ​ ​សុភ​មាណព​ ​ជា​បុត្រ​តោ​ទេយ្យ​ព្រាហ្មណ៍​ ​បាន​ក្រាបទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​រឿង​នេះ​ ​ខ្ញុំ​ព្រះអង្គ​ ​បានឮ​មក​ហើយ​ថា​ ​ព្រះសមណគោតម​ ​ទ្រង់​ជ្រាប​ច្បាស់​ ​នូវ​ផ្លូវ​ប្រព្រឹត្តទៅ​ ​មួយអន្លើដោយ​ពួក​ព្រហ្ម​។​
 [​១៤៦​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ម្នាល​មាណព​ ​អ្នក​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​ន​ឡ​ការ​គ្រាម​ ​នៅ​ជិត​ទីនេះ​ ​ន​ឡ​ការ​គ្រាម​ ​នៅ​មិន​ឆ្ងាយ​អំពី​ទីនេះ​ទេ​ឬ​។​ ​សុភ​មាណព​ ​ក្រាបទូល​ថា​ ​ព្រះករុណា​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​ន​ឡ​ការ​គ្រាម​ ​នៅ​ជិត​ទីនេះ​ ​ន​ឡ​ការ​គ្រាម​ ​នៅ​មិន​ឆ្ងាយ​ ​អំពី​ទីនេះ​ប៉ុន្មាន​ទេ​។​ ​ម្នាល​មាណព​ ​អ្នក​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​បើ​បុរស​កើត​ចំរើន​ធំឡើង​ ​ក្នុង​ន​ឡ​ការ​គ្រាម​នេះ​ ​
ថយ | ទំព័រទី ២៥១ | បន្ទាប់