​បុគ្គល​ប្រតិ​បត្ត​យ៉ាងណា​ ​ហើយ​បាន​ទៅកាន់​ព្រហ្មលោក​ ​តថាគត​ ​ដឹង​ច្បាស់​នូវ​បដិបទា​នោះ​ផង​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​រឿង​នេះ​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​ស្តាប់​មក​ហើយ​ថា​ ​ព្រះសមណគោតម​ ​ទ្រង់​សំដែង​ ​នូវ​ផ្លូវ​ប្រព្រឹត្តទៅ​ ​មួយអន្លើដោយ​ពួក​ព្រហ្ម​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ទ្រង់ព្រះ​មេត្តាប្រោស​ ​ប្រាប់ផ្លូវ​ប្រព្រឹត្តទៅ​ ​មួយអន្លើ​ ​ដោយ​ពួក​ព្រហ្ម​ ​ដល់​ខ្ញុំ​ព្រះអង្គ​។​ ​ម្នាល​មាណព​ ​បើ​ដូច្នោះ​ ​អ្នក​ចូរ​ស្តាប់​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ឲ្យ​ប្រពៃ​ចុះ​ ​តថាគត​ ​នឹង​សំដែង​។​ ​សុភ​មាណព​ ​ជា​បុត្រ​តោ​ទេយ្យ​ព្រាហ្មណ៍​ ​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​ ​នៃ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​
 [​១៤៧​]​ ​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ ​ដូច្នេះ​ថា​ ​ម្នាល​មាណព​ ​ផ្លូវ​ប្រព្រឹត្តទៅ​ ​មួយអន្លើ​ ​ដោយ​ពួក​ព្រហ្ម​ ​នោះ​ដូចម្តេច​ខ្លះ​ ​ម្នាល​មាណព​ ​ភិក្ខុ​ក្នុង​ធម្មវិន័យ​នេះ​ ​មានចិត្ត​ប្រកបដោយ​មេត្តា​ ​ផ្សាយ​ទៅកាន់​ទិសទី១​ ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ ​ទាំង៤​ ​ទិសទី២​ ​ក៏​ដូចគ្នា​ ​ទិសទី៣​ ​ក៏​ដូចគ្នា​ ​ទិសទី៤​ ​ក៏​ដូចគ្នា​ ​មានចិត្ត​ប្រកបដោយ​មេត្តា​ធំ​ទូលាយ​ ​មាន​សភាព​ជា​ចិត្តធំ​ ​ប្រមាណ​មិនបាន​ ​
ថយ | ទំព័រទី ២៥៣ | បន្ទាប់