ជាបុត្តតោទេយ្យព្រាហ្មណ៍ ក៏ត្រេកអរ ចំពោះភាសិត របស់ព្រះមានព្រះភាគ ហើយក្រោកអំពីទីអង្គុយ ថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។
[១៤៩] សម័យនោះឯង ជាណុស្សោណិព្រាហ្មណ៍ ចេញអំពីក្រុងសាវត្ថី ដោយរថ ដែលទឹមដោយមេសេះសសុទ្ធ ទាំងថ្ងៃត្រង់។ ជាណុស្សោណិព្រាហ្មណ៍ បានឃើញសុភមាណព ជាបុត្តតោទេយ្យព្រាហ្មណ៍ កំពុងដើរមកអំពីចម្ងាយ លុះឃើញហើយ ទើបនិយាយនឹងសុភមាណព ជាបុត្តតោទេយ្យព្រាហ្មណ៍ ដូច្នេះថា ចុះភារទ្វាជៈដ៏ចំរើន ទើបមកអំពីណា ទាំងថ្ងៃត្រង់។ សុភមាណព ឆ្លើយថា នែលោកដ៏ចំរើន ខ្ញុំទើបនឹងមកអំពីសំណាក់ព្រះសមណគោតម។ ជាណុស្សោណិព្រាហ្មណ៍ពោលថា អ្នកសំគាល់សេចក្តីនោះ ដូចម្តេច ភារទ្វាជៈដ៏ចំរើន ជាបណ្ឌិត ដឹងនូវប្រាជ្ញា និងសេចក្តីឈ្លាសវៃ របស់ព្រះសមណគោតមឬទេ នែអ្នកដ៏ចំរើន ខ្ញុំ ឬនរណា នរណា ក៏គង់ដឹងនូវប្រាជ្ញា និងសេចក្តីឈ្លាសវៃ របស់ព្រះសមណគោតមដែរ បុគ្គលណា ដឹងនូវប្រាជ្ញា និងសេចក្តីឈ្លាសវៃ របស់ព្រះសមណគោតមបាន បុគ្គលនោះ ស្មើនឹងអ្នកដោយពិត។ ជាណុស្សោណិព្រាហ្មណ៍ ពោលទៀតថា ឮថា ភារទ្វាជៈដ៏ចំរើន