​បណ្តា​សមណព្រាហ្មណ៍​ទាំងនោះ​ ​តថាគត​ ​ជា​សមណៈ​មួយ​ដែរ​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​ដំណើរ​ដែល​ខុសគ្នា​នោះ​ ​អ្នក​គប្បី​ដឹង​ដោយ​បរិយាយ​នេះឯង​។​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ដឹង​ច្បាស់​នូវ​ធម៌​ដោយខ្លួនឯង​ ​ក្នុង​ពួក​ធម៌​ ​ដែល​ខ្លួន​មិនដែល​បាន​ស្តាប់​ក្នុង​កាលមុន​ ​ហើយ​ជា​អ្នក​ដល់​នូវ​ទីបំផុត​ ​គឺ​ព្រះនិព្វាន​ ​ជា​គុណជាត​ដ៏​ក្រៃលែង​ ​ព្រោះ​ប្រាជ្ញា​ក្នុង​បច្ចុប្បន្ន​ ​ដឹង​ច្បាស់​នូវ​ធម៌​ ​ជា​ខាងដើម​ ​នៃ​ព្រហ្មចរិយៈ​ ​យ៉ាងណា​ ​បណ្តា​សមណព្រាហ្មណ៍​ទាំងនោះ​ ​តថាគត​ ​ក៏​ជា​សមណៈ​ ​យ៉ាងនោះ​ដែរ​។​
 [​១៥៥​]​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​ក្នុង​កាលមុន​អំពី​ការ​ត្រាស់​ដឹង​ ​កាល​តថាគត​នៅជា​ពោធិសត្វ​ ​មិនទាន់​បាន​ត្រាស់​ដឹង​នៅឡើយ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ ​ក្នុង​ទីឯណោះ​ថា​ ​ឃរាវាស​ ​ជា​ភេទ​ចង្អៀត​ពេក​ណាស់​ ​ជា​ផ្លូវ​នៃ​ធូលី​ ​ឯ​បព្វជ្ជា​ ​ទើប​ជា​ភេទ​ទំនេរ​ ​បើ​អាត្មាអញ​ ​នៅ​គ្រប់គ្រង​ផ្ទះ​ ​មិន​ងាយ​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​នេះ​ ​ឲ្យ​បរិបូណ៌​ក្រៃលែង​ ​ឲ្យ​បរិសុទ្ធ​ក្រៃលែង​ ​ឲ្យ​ផូរផង់​ ​ដូចជា​ស័ង្ខ​ ​ដែលគេ​ដុសខាត់​បាន​ឡើយ​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ ​កោរសក់​ ​ពុកមាត់​ ​ពុកចង្កា​ ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ទាំងឡាយ​ ​
ថយ | ទំព័រទី ២៦៤ | បន្ទាប់