​ម្នាល​ភារ​ទ្វា​ជៈ​ ​សេចក្តី​នុ៎ះ​ ​មាន​ឧបមេយ្យ​ដូច​សមណៈ​ ​ឬ​ព្រាហ្មណ៍​ឯណា​នីមួយ​ ​ស្ងប់ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ដោយ​កាយ​ពិតមែនហើយ​ ​តែ​សេចក្តី​ប្រាថ្នា​ក្នុង​កាម​ ​សេចក្តី​ស្នេហា​ក្នុង​កាម​ ​សេចក្តី​ជ្រុលជ្រប់​ក្នុង​កាម​ ​សេចក្តី​ស្រេកឃ្លាន​ក្នុង​កាម​ ​សេចក្តី​ក្តៅក្រហាយ​ ​ក្នុង​កាម​ទាំងឡាយ​ណា​ ​របស់​សមណព្រាហ្មណ៍​ទាំងនោះ​ ​សេចក្តី​ប្រាថ្នា​ក្នុង​កាម​ជាដើម​នោះ​ ​មិនបាន​សាបសូន្យ​ស្រឡះ​ ​មិនបាន​ស្ងប់​រម្ងាប់​ស្រឡះ​ ​ក្នុងចិត្ត​នៅឡើយ​ ​បើទុកជា​សមណព្រាហ្មណ៍​ ​ដ៏​ចំរើន​ទាំងនោះ​ ​សោយ​នូវ​វេទនា​ជា​ទុក្ខ​ ​ក្លៀវក្លា​ ​ក្តៅក្រហាយ​ ​ដែល​កើតអំពី​សេចក្តី​ព្យាយាម​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​ក៏​មិន​គួរ​ ​ដើម្បី​ដឹង​ ​ដើម្បី​ឃើញ​ ​ដើម្បី​ត្រាស់​ដឹង​ ​ដ៏​ប្រសើរ​ឡើយ​ ​បើទុកជា​សមណព្រាហ្មណ៍​ទាំងនោះ​ ​មិនបាន​ទទួល​នូវ​វេទនា​ ​ជា​ទុក្ខ​ ​ក្លៀវក្លា​ ​ក្តៅក្រហាយ​ ​ដែល​កើតអំពី​សេចក្តី​ព្យាយាម​ទេ​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​ក៏​គង់តែ​មិន​គួរ​ ​ដើម្បី​ដឹង​ ​ដើម្បី​ឃើញ​ ​ដើម្បី​ត្រាស់​ដឹង​ដ៏​ប្រសើរ​ក៏ទេ​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​នេះ​ជា​សេចក្តី​ឧបមា​ទី២​ ​មិនជា​ទី​អស្ចារ្យ​ប៉ុន្មាន​ ​ដែល​តថាគត​ ​មិនធ្លាប់​បាន​ស្តាប់​មក​ក្នុង​កាលមុន​ ​ក៏​ប្រាកដ​ឡើង​ដល់​តថាគត​។​
ថយ | ទំព័រទី ២៧៨ | បន្ទាប់