​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នឹង​ព្រហា្មយុ​ព្រាហ្មណ៍​ ​ដោយ​គាថា​ទាំងឡាយ​ថា​
​មហាបុរិសលក្ខណៈ​ទាំងឡាយ​ណា​ ​ដែល​អ្នក​បាន​ចេះដឹង​មក​ថា​ ​មាន៣២ប្រការ​ ​មហាបុរិសលក្ខណៈ​ទាំងអស់​នោះ​ ​មាន​ក្នុង​កាយ​នៃ​តថាគត​ ​ម្នាល​ព្រាហ្មណ៍​ ​អ្នក​កុំ​មាន​សេចក្តី​សង្ស័យ​ឡើយ​ ​ធម្មជាតិ​ដែល​គួរ​ដឹង​ច្បាស់​ ​តថាគត​ ​បានដឹង​ច្បាស់​ហើយ​ ​ធម្មជាត​ដែល​គួរ​ចំរើន​ ​តថាគត​បាន​ចំរើន​ហើយ​ ​ធម្មជាតិ​ដែល​គួរ​លះបង់​ ​តថាគត​ ​ក៏បាន​លះបង់​ហើយ​ ​ម្នាល​ព្រាហ្មណ៍​ ​ព្រោះហេតុនោះ​ ​ទើប​តថាគត​ ​ឈ្មោះថា​ ​ព្រះពុទ្ធ​ ​តថាគត​ ​បើកឱកាសឲ្យ​អ្នក​ហើយ​ ​អ្នក​ចូរ​សួរ​នូវ​ប្រស្នា​ណា​នីមួយ​ ​ដែល​អ្នក​ត្រូវការ​ចុះ​ ​ដើម្បី​ប្រយោជន៍​ ​ក្នុង​បច្ចុប្បន្ន​ផង​ ​ដើម្បី​សេចក្តី​សុខ​ ​ក្នុង​លោកខាងមុខ​ផង​។​

 ​[​១៣​]​ ​លំដាប់នោះ​ ​ព្រហ្មាយុ​ព្រាហ្មណ៍​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​អាត្មាអញ​ ​ព្រះសមណគោតម​ ​បាន​បើកឱកាសឲ្យ​ហើយ​ ​អាត្មាអញ​ ​
ថយ | ទំព័រទី ២៨ | បន្ទាប់