​[​១៧៤​]​ ​កាលបើ​ចិត្ត​តាំង​ខ្ជាប់​ ​បរិសុទ្ធ​ ​ផូរផង់​ ​មិន​មាន​ទីទួល​ ​គឺ​កិលេស​ ​ប្រាសចាក​ឧបក្កិលេស​ ​មាន​សភាព​ជា​ចិត្តទន់​ ​គួរ​ដល់​ភាវនា​កម្ម​ ​ជា​ចិត្តនឹង​ធឹង​ ​ដល់​នូវ​សេចក្តី​មិន​ញាប់ញ័រ​ ​ទៅតាម​អារម្មណ៍​ ​យ៉ាងនេះ​ហើយ​ ​តថាគត​នោះ​ ​ក៏​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​អា​សវ​ក្ខ​យញ្ញា​ណ​(​១​)​ ​។​ ​តថាគត​នោះ​ ​បានដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​ទុក្ខ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជាហេតុ​នាំឲ្យកើត​ទុក្ខ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជាទី​រលត់ទុក្ខ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ផ្លូវ​ប្រតិបត្តិ​ ​ជា​ដំណើរ​ទៅកាន់​ទី​រលត់ទុក្ខ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​អាសវៈ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជាហេតុ​នាំឲ្យកើត​អាសវៈ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជាទី​រលត់​អាសវៈ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ផ្លូវ​ប្រតិបត្តិ​ ​ជា​ដំណើរ​ទៅកាន់​ទី​រលត់​អាសវៈ​។​ ​កាលបើ​តថាគត​ ​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ហើយ​ ​ចិត្ត​ក៏​រួច​ស្រឡះ​ ​ចាក​កាមាសវៈ​ផង​ ​ចិត្ត​ក៏​រួច​ស្រឡះ​ ​ចាក​ភវាសវៈ​ផង​ ​ចិត្ត​ក៏​រួច​ស្រឡះ​ ​ចាក​អវិជ្ជា​សវៈ​ផង​ ​
​(​១​)​ ​ប្រាជ្ញា​ដឹង​ច្បាស់​ ​នូវ​ធម៌​ជា​គ្រឿង​អស់​ទៅ​នៃ​អាសវៈ​ ​ធម៌​នោះ​ ​មានទុក្ខ​សច្ច​ជាដើម​
ថយ | ទំព័រទី ២៩៨ | បន្ទាប់