​[​១៤​]​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​តបនឹង​ព្រហ្មាយុ​ព្រាហ្មណ៍​វិញ​ ​ដោយ​គាថា​ទាំងឡាយ​ថា​
​បុគ្គល​ណា​ដឹង​នូវ​ខន្ធ​ ​ដែល​ខ្លួន​ធ្លាប់​អាស្រ័យ​នៅ​ ​ក្នុង​កាលមុន​ ​ឃើញច្បាស់​នូវ​ឋានសួគ៌​ ​និង​អបាយ​ ​មួយទៀត​ ​បុគ្គល​ណា​ ​ដល់​នូវ​កិរិយា​អស់​ទៅ​នៃជា​តិ​ ​ដល់​នូវ​ទីបំផុត​ដោយ​អភិញ្ញា​ ​ជា​អ្នកប្រាជ្ញ​ ​ដឹង​ច្បាស់​នូវ​ចិត្ត​ដ៏​បរិសុទ្ធ​ ​ជា​ចិត្ត​រួច​ស្រឡះ​ហើយ​ចាក​រាគៈ​ ​ដោយ​អាការ​ទាំងពួង​ ​ជា​អ្នកមាន​ជាតិ​ ​និង​មរណៈ​លះបង់​ហើយ​ ​ជា​អ្នក​ប្រកបដោយ​មគ្គ​ព្រហ្មចរិយៈ​ទាំងអស់​ ​ជា​អ្នកចេះ​ចប់​ ​នូវ​ធម៌​ទាំងអស់​ ​បុគ្គល​ប្រាកដ​ដូច្នោះ​ ​តថាគត​ហៅថា​ ​ព្រះពុទ្ធ​។​

 [​១៥​]​ ​កាលបើ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​ព្រហ្មាយុ​ព្រាហ្មណ៍​ ​ក៏​ក្រោក​អំពី​អាសនៈ​ ​ធ្វើ​នូវ​សំពត់​ឧត្តរាសង្គៈ​ ​ឆៀង​ស្មា​ម្ខាង​ ​ក្រាប​ទៀប​ព្រះ​បាទា​ ​នៃ​ព្រះមានព្រះភាគ​ដោយ​ក្បាល​ ​ជប់​ព្រះ​បាទា​ ​នៃ​ព្រះមានព្រះភាគ​ ​ដោយ​មាត់​ផង​ ​ច្របាច់​ដោយដៃ​ផង​ ​បន្លឺ​ឈ្មោះ​របស់​ខ្លួន​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ឈ្មោះថា​ ​ព្រហ្មាយុ​ព្រាហ្មណ៍​ ​
ថយ | ទំព័រទី ៣០ | បន្ទាប់