​ហាមប្រាម​ពួក​មាណព​ទាំងនោះ​ថា​ ​ចូរ​អ្នក​ដ៏​ចម្រើន​ទាំងឡាយ​ ​មាន​សំ​ឡេង​តិច​ៗ​ ​ដើរមក​ ​ចូរ​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​ថ្នម​ជើ​ងរាល់ៗ​ជំហាន​ ​តាំងពី​ចម្ងាយ​ ​បណ្តើរ​ៗ​ទៅ​ ​ចូរ​អ្នក​ដ៏​ចំរើន​ទាំងនោះ​ ​ធ្វើដូចជា​សីហៈ​ ​ត្រេច​ទៅ​តែម្នាក់ឯង​ ​កាលណាបើ​ខ្ញុំ​ត្រូវ​ប្រឹក្សា​ ​មួយអន្លើ​ ​ដោយ​ព្រះសមណគោតម​ដ៏​ចំរើន​ ​អ្នក​ដ៏​ចម្រើន​ទាំងឡាយ​ ​កុំ​ធ្វើពាក្យ​របស់ខ្ញុំ​ ​ឲ្យ​ដាច់​ក្នុង​ចន្លោះ​ៗ​ឡើយ​ ​ចូរ​អ្នក​ដ៏​ចម្រើន​ទាំងឡាយ​ ​បង្អង់​ចាំ​ខ្ញុំ​និយាយ​ចប់​សិន​។​ ​លំដាប់នោះ​ ​សេល​ព្រាហ្មណ៍​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​និយាយ​ពាក្យ​រាក់ទាក់​ ​សំណេះសំណាល​ ​មួយអន្លើ​ ​ដោយ​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​សេល​ព្រាហ្មណ៍​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ពិចារណាមើល​ ​នូវ​មហាបុរិសលក្ខណៈ​ ​ទាំង៣២​ ​ក្នុង​ព្រះ​កាយ​ ​របស់​ព្រះ​ដ៏​មានបុណ្យ​។​ ​សេល​ព្រាហ្មណ៍​ ​បានឃើញ​មហាបុរិសលក្ខណៈ​ ​ទាំង៣២​ ​ក្នុង​ព្រះ​កាយ​ ​របស់​ព្រះមានបុណ្យ​ដោយ​ច្រើន​ ​លើកលែងតែ​មហាបុរិសលក្ខណៈ​ ​២ប្រការ​ ​ចេញ​ ​ក៏​មាន​សេចក្តី​សង្ស័យ​ ​ងឿងឆ្ងល់​ ​មិនអស់ចិត្ត​ ​មិន​ជ្រះថ្លា​ស៊ប់​ ​ក្នុង​មហាបុរិសលក្ខណៈ​ ​ទាំង២ប្រការ​ ​(​នោះ​)​ ​គឺ​អវយវៈ​ ​ដែល​ត្រូវ​លាក់​ក្នុង​សំពត់​ ​ឋិតនៅ​ក្នុង​ស្រោម១​ ​ព្រះ​ជិវ្ហា​ដ៏​ល្មម១​។​
ថយ | ទំព័រទី ៤៤ | បន្ទាប់