នឹងបានជាអរហន្តសម្មាសម្ពុទ្ធ បានបើកនូវដម្បូល(១) គឺកិលេសក្នុងលោកហើយ នែបាឧត្តរៈ ចំណែកខាងខ្ញុំ ជាអ្នកតាក់តែងមន្ត អ្នកឯងជាអ្នកទទួលយកមន្តទៅ (សម្រាប់ធៀបមើល)។
[៣] ឧត្តរមាណព ទទួលស្តាប់ពាក្យរបស់ព្រហ្មាយុព្រាហ្មណ៍ថា បាទ លោកដ៏ចំរើន ហើយក្រោកចាកអាសនៈ សំពះព្រហ្មាយុព្រាហ្មណ៍ ធ្វើប្រទក្សិណ ហើយចេញទៅកាន់ចារិក សំដៅទៅត្រង់ទី ដែលព្រះមានព្រះភាគ គង់នៅ ក្នុងដែនវិទេហៈ ក៏ត្រេចទៅកាន់ចារិក ដោយលំដាប់ ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ ឧត្តរមាណព លុះអង្គុយក្នុងទីសមគួររួចហើយ ក៏ពិនិត្យមើលនូវមហាបុរិសលក្ខណៈទាំង៣២ ក្នុងព្រះកាយ នៃព្រះមានព្រះភាគ។ លុះឧត្តរមាណព បានឃើញមហាបុរិសលក្ខណៈទាំង៣២ ក្នុងព្រះកាយ នៃព្រះមានព្រះភាគដោយច្រើន វៀរលែងតែមហាបុរិសលក្ខណៈ២ប្រការ

(១) រាគៈ១ ទោសៈ១ មោហៈ១ មានៈ១ ទិដ្ឋិ១ អវិជ្ជា១ ទុច្ចរិត១ ធម៌ទាំង៧ប្រការនេះ ទុកដូចជាដម្បូល ជាគ្រឿងបិទបាំងសត្វ មិនឲ្យឃើញព្រះនិព្វាន។