​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ញុំាង​កេ​ណិ​យ​ជដិល​ ​ឲ្យ​រីករាយ​តាម​ ​ដោយ​គាថា​ទាំងនេះ​ហើយ​ ​ទ្រង់​ក្រោក​អំពី​អាសនៈ​ចេញទៅ​។​ ​លំដាប់នោះ​ ​សេល​ភិក្ខុ​មាន​អាយុ​ ​ព្រមទាំង​បរិស័ទ​ ​ចៀសចេញ​អំពី​ពួក​ ​ជា​អ្នក​មិន​មាន​សេចក្តី​ប្រហែសធ្វេស​ ​មាន​សេចក្តី​ព្យាយាម​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​សម្រាន្ត​នៅ​ដោយ​ឥរិយាបថ​ទាំង៤​ ​កុលបុត្រ​ ​ដែល​ចេញ​ចាក​ផ្ទះ​ ​ទៅ​បួស​ក្នុង​ផ្នួស​ ​ដោយ​ប្រពៃ​ ​ដើម្បី​ប្រយោជន៍​ ​ដល់​អនុត្តរធម៌​ណា​ ​មិនយូរ​ប៉ុន្មាន​ ​ក៏បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​អនុត្តរធម៌​នោះ​ ​ជា​ធម៌​ទីបំផុត​ ​នៃ​មគ្គ​ព្រហ្មចរិយៈ​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​ហើយក៏​ដឹង​ថា​ ​ជាតិ​របស់​អញ​ ​អស់ហើយ​ ​មគ្គ​ព្រហ្មចរិយៈ​ ​អាត្មាអញ​ ​បាន​ប្រព្រឹត្ត​គ្រប់គ្រាន់​ហើយ​ ​សោឡស​កិច្ច​ ​ក៏​អាត្មាអញ​ ​បាន​ធ្វើ​ស្រេចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​បណ្តា​ព្រះអរហន្ត​ទាំងឡាយ​ ​សេល​ភិក្ខុ​មាន​អាយុ​ ​ព្រមទាំង​បរិស័ទ​ ​ក៏​ជា​ព្រះអរហន្ត​នឹងគេ​ដែរ​។​
 [​២៩​]​ ​គ្រានោះ​ ​សេល​ភិក្ខុ​មាន​អាយុ​ ​ព្រមទាំង​បរិស័ទ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ធ្វើ​ចីពរ​ឆៀង​ស្មា​
ថយ | ទំព័រទី ៥៣ | បន្ទាប់