ម្ខាង ប្រណម្យអញ្ជលី ចំពោះព្រះមានព្រះភាគ ពោលគាថាទាំងឡាយ ចំពោះព្រះមានព្រះភាគថា
បពិត្រព្រះអង្គ ទ្រង់មានបញ្ញាចក្ខុ យើងខ្ញុំទាំងឡាយ បានដល់នូវទីពឹង រាប់មកដល់ថ្ងៃនេះ គម្រប់ជា៨ថ្ងៃហើយ បពិត្រព្រះមានបុណ្យ យើងខ្ញុំទាំងឡាយ បានទូន្មានខ្លួន តាមព្រះសាសនា របស់ព្រះអង្គ អស់៧រាត្រីហើយ ព្រះអង្គ ជាព្រះពុទ្ធ ព្រះអង្គ ជាបរមសាស្តា ព្រះអង្គ ជាអ្នកប្រាជ្ញ គ្របសង្កត់នូវមារ ព្រះអង្គជាអ្នកឈ្លាសវៃ ក្នុងអនុសយធម៌ ទ្រង់ឆ្លង (ចាកសង្សារវដ្ត) បានដោយព្រះអង្គឯង ហើយទ្រង់ចម្លងពពួកសត្វនេះ ឲ្យឆ្លងបានផង ព្រះអង្គកន្លងផុតឧបធិ