និយាយនឹងព្រាហ្មណ៍ទាំងនោះ ដូច្នេះថា បពិត្រអ្នកដ៏ចម្រើនទាំងឡាយ ខ្ញុំ (ទៅពិគ្រោះ) មិនបានដោយដាច់ខាត ម្នាលអ្នកដ៏ចម្រើន ឮថា ព្រះសមណគោតម ជាធម្មវាទី ទុកជាពួកបុគ្គលជាធម្មវាទីផងគ្នា ក៏ពិគ្រោះបានដោយលំបាក ខ្ញុំមិនហ៊ានពិគ្រោះពាក្យនោះ មួយអន្លើដោយព្រះសមណគោតមទេ ខ្ញុំគ្រាន់តែទៅតាមពាក្យរបស់អ្នកដ៏ចម្រើនទាំងឡាយប៉ុណ្ណោះ។
[៣២] លំដាប់នោះ អស្សលាយនមាណព ចូលទៅរកព្រះមានព្រះភាគ ជាមួយនឹងពួកព្រាហ្មណ៍ជាច្រើននាក់ លុះចូលទៅដល់ហើយ ក៏និយាយរាក់ទាក់ សំណេះសំណាល មួយអន្លើដោយព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ លុះអស្សលាយនមាណព អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍តែងនិយាយយ៉ាងនេះថា មានតែពួកព្រាហ្មណ៍ទេ ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀត ជាវណ្ណៈថោកទាប ពួកព្រាហ្មណ៍ ទើបជាវណ្ណៈស វណ្ណៈឯទៀត ជាវណ្ណៈខ្មៅ ពួកព្រាហ្មណ៍ ទើបបរិសុទ្ធ មិនមែនពួកព្រាហ្មណ៍ មិនបរិសុទ្ធទេ ពួកព្រាហ្មណ៍ជាបុត្រ ជាឱរស កើតមកអំពីព្រះឱស្ឋព្រះព្រហ្ម