​ម្នាល​អស្ស​លាយ​នៈ​ ​អ្នក​យល់​សេចក្តី​នោះ​ដូចម្តេច​ ​ភ្លើង​ណា​ ​ដែល​ពួក​បុរស​ ​ចេញ​អំពី​ខត្តិយ​ត្រកូល​ក្តី​ ​ព្រាហ្មណ​ត្រកូល​ក្តី​ ​រាជញ្ញត្រកូល​ក្តី​ ​មក​ចួប​ជុំគ្នា​ហើយ​ ​កាន់​យក​ពំនួតភ្លើង​ខាងលើ​ ​ដែល​ធ្វើពីឈើ​ស្រាយ​ក្តី​ ​ឈើខ្លឹម​ក្តី​ ​ដើម​ស្រល់​ក្តី​ ​ដើម​ចន្ទន៍​ក្តី​ ​ដើម​ឈូកក្រហម​ក្តី​ ​មក​ពួត​ ​ភ្លើង​ក៏​ឆេះ​ប្រាកដ​ឡើង​ ​ភ្លើង​នោះ​ឯង​ ​ទើប​មាន​អណ្តាត​ ​មាន​ពណ៌​ ​ទាំង​មាន​ពន្លឺ​ ​បុគ្គល​អាច​ធ្វើ​កិច្ចការ​ ​ដែល​ត្រូវ​ធ្វើ​ដោយ​ភ្លើង​ ​ដោយសារ​ភ្លើង​នោះ​ ​បាន​ឬ​ ​ចំណែក​ឯ​ភ្លើង​ណា​ ​ដែល​ពួក​បុរស​ ​ចេញ​អំពី​ពួក​ចណ្ឌាល​ត្រកូល​ក្តី​ ​នេសាទ​ត្រកូល​ក្តី​ ​វេណុ​ត្រកូល​ក្តី​ ​រថការ​ត្រកូល​ក្តី​ ​បុ​ក្កុ​សត្រ​កូល​ក្តី​ ​មក​ចួប​ជុំគ្នា​ហើយ​ ​កាន់​យក​ឈើ​ពំនួតភ្លើង​ខាងលើ​ ​ដែល​ធ្វើ​ពី​ស្នូក​ឆ្កែ​ក្តី​ ​ស្នូកជ្រូក​ក្តី​ ​ស្នូក​ជាង​ជ្រលក់​ក្តី​ ​ដើមល្ហុង​ប្រេង​ក្តី​ ​មក​ពួត​ ​ភ្លើង​ក៏​ឆេះ​ប្រាកដ​ឡើង​ដែរ​ ​តែ​ភ្លើង​នោះ​ ​មិន​មាន​អណ្តាត​ ​មិន​មាន​ពណ៌​ ​ទាំង​មិន​មាន​ពន្លឺ​ ​បុគ្គល​មិន​អាច​ធ្វើ​កិច្ចការ​ដែល​ត្រូវ​ធ្វើ​ដោយ​ភ្លើង​ ​ដោយសារ​ភ្លើង​នោះ​បានទេ​ឬ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​មិនមែន​ដូច្នោះ​ទេ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ភ្លើង​ណា​ ​
ថយ | ទំព័រទី ៦៩ | បន្ទាប់