បានជាពួកព្រាហ្មណ៍ ហ៊ាននិយាយយ៉ាងនេះ ក្នុងរឿងនុ៎ះថា ពួកព្រាហ្មណ៍ ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀត ជាវណ្ណៈថោកទាប ពួកព្រាហ្មណ៍ ទើបជាវណ្ណៈស វណ្ណៈឯទៀត ជាវណ្ណៈខ្មៅ ពួកព្រាហ្មណ៍ ទើបបរិសុទ្ធ មិនមែនពួកព្រាហ្មណ៍ មិនបរិសុទ្ធទេ ពួកព្រាហ្មណ៍ ជាបុត្រ ជាឱរសរបស់ព្រហ្ម កើតអំពីព្រះឱស្ឋព្រហ្ម មានព្រហ្ម ជាអ្នកបង្កើត មានព្រហ្ម ជាអ្នកនិម្មិត ជាញាតិនឹងព្រហ្មដូច្នោះ។ ព្រះគោតមដ៏ចំរើន ត្រាស់យ៉ាងនេះ ក៏សមដែរ តែថាពួកព្រាហ្មណ៍ នៅតែសំគាល់សេចក្តីនុ៎ះ ក្នុងរឿងនុ៎ះ យ៉ាងនេះដដែលថា ពួកព្រាហ្មណ៍ ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀត ជាវណ្ណៈថោកទាប។បេ។ ជាញាតិនឹងព្រះព្រហ្ម។
[៤០] ព្រះអង្គត្រាស់សួរថា ម្នាលអស្សលាយនៈ អ្នកយល់សេចក្តីនោះ ដូចម្តេច (បើ) ខត្តិយកុមារ ក្នុងលោកនេះ សម្រេចសំវាសជាមួយនឹងព្រាហ្មណកញ្ញា កើតបុត្រម្នាក់ឡើង ព្រោះអាស្រ័យសំវាសនៃជនទាំងពីរនាក់នោះ បុត្រដែលកើតឡើង ដោយខត្តិយកុមារ និងព្រាហ្មណកញ្ញានោះ ប្រហែលនឹងមាតាផង ប្រហែលនឹងបិតាផង