[៤២] ព្រះអង្គត្រាស់សួរថា ម្នាលអស្សលាយនៈ អ្នកយល់សេចក្តីនោះ ដូចម្តេច (បើ) ពួកមនុស្ស ក្នុងលោកនេះ យកមេសេះ ទៅបង្កាត់កូននឹងបាលា ក៏កើតកូនឡើង ព្រោះអាស្រ័យសំវាស នៃសត្វទាំងពីរនោះ កូនដែលកើតឡើង ដោយមេសេះ និងបាលានោះ ប្រហែលនឹងមេផង ប្រហែលនឹងបាផង តើគេគួរហៅថា សេះ ឬគេគួរហៅថា លា។ អស្សលាយនៈ ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន កូនសត្វនោះ ជាកូនសេះអស្សតរ បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គគ្រាន់តែឃើញនូវអំពើផ្សេងៗនេះ របស់សេះអស្សតរនោះប៉ុណ្ណោះ ឯនឹងឃើញនូវអំពើផ្សេងៗណាមួយ របស់មាណពជំទង់ទាំងនុ៎ះ ក្នុងន័យខាងដើមឯណោះផង ក៏ទេ។
[៤៣] ព្រះអង្គត្រាស់សួរថា ម្នាលអស្សលាយនៈ អ្នកយល់សេចក្តីនោះ ដូចម្តេច (បើ) មាណពពីរនាក់ ក្នុងលោកនេះ ជាបងប្អូននឹងគ្នា កើតក្នុងឧទរជាមួយគ្នា មាណពម្នាក់ ជាអ្នកចេះមន្តបានបទ មាណពម្នាក់ទៀត ជាអ្នកមិនចេះមន្ត មិនបានបទ បណ្តាមាណពទាំងពីរនោះ តើពួកព្រាហ្មណ៍ អញ្ជើញអ្នកណា ឲ្យបរិភោគនូវសទ្ធភត្ត (ភត្តដែលគេឧទ្ទិសដល់បុគ្គលស្លាប់) ទាំងឡាយ ឬនូវថាលិបាកភត្ត (សម្រាប់) ទាំងឡាយ