មិនបានបទ តែជាអ្នកមានសីល មានធម៌ល្អ បណ្តាមាណពទាំងពីរនាក់នុ៎ះ ពួកព្រាហ្មណ៍ គួរអញ្ជើញមាណពនោះ ឲ្យបរិភោគនូវសទ្ធភត្តទាំងឡាយ ឬនូវថាលិបាកភត្តទាំងឡាយ នូវយញ្ញភត្តទាំងឡាយ ឬនូវបាហុនភត្តទាំងឡាយ មុនគេ បពិត្រព្រះគោតមដ៏ចំរើន ទានដែលបុគ្គលឲ្យ ដល់មាណពទ្រូស្តសីល មានធម៌ដ៏លាមក នឹងជាទានមានផលច្រើនដូចម្តេចបាន។ ម្នាលអស្សលាយនៈ កាលពីមុន អ្នកអាងជាតិ កំណើត លុះអាងជាតិកំណើតហើយ អ្នកអាងមន្តទាំងឡាយ លុះអាងមន្តទាំងឡាយហើយ ត្រឡប់ជាលើកលែងនូវមន្តនោះ ហើយមកប្រកាន់យកនូវសេចក្តីបរិសុទ្ធិ ក្នុងវណ្ណៈទាំង៤ តាមដែលតថាគតបញ្ញត្តវិញ។ កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ អស្សលាយនមាណព ក៏អង្គុយស្ងៀម ក្រអឹម ទន់កល្ងៀក ដាក់មុខជ្រប់ លែងមាត់សោះ។
[៤៥] លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់ ថាអស្សលាយនមាណពនៅស្ងៀម ក្រអឹម ទន់កល្ងៀក ដាក់មុខជ្រប់ លែងមាត់កហើយ ទើបទ្រង់ត្រាស់នឹងអស្សលាយនមាណព ដូច្នេះថា ម្នាលអស្សលាយនៈ កាលពីព្រេងនាយ មានព្រាហ្មណឥសី៧នាក់ ដែលអាស្រ័យ