​[​៦​]​ ​ឧត្តរ​មាណព​តប​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​កិត្តិសព្ទ​ ​នៃ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​ខ្ចរខ្ចាយ​ ​សុសសាយ​ទៅ​ ​មាន​ប្រការ​ដូច្នោះ​ ​មិន​ខុស​ទេ​ ​មួយទៀត​ ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​ជា​បុគ្គល​ប្រាកដ​ដូច្នោះ​ពិត​ ​មិនមែន​ជា​បុគ្គល​ប្រាកដ​ ​ដោយ​ប្រការ​ដទៃ​ទេ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ឯ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ឯង​ ​ប្រកបដោយ​មហាបុរិសលក្ខណៈ​ ​ទាំង៣២​ ​គឺ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​មាន​ព្រះ​បាទា​ប្រតិស្ឋាន​លើ​ផែនដី​ស៊ប់​ល្អ​ ​នេះ​ជា​ ​មហាបុរិសលក្ខណៈ​ ​នៃ​មហាបុរស​ ​របស់​ព្រះ​គោតម​ដ៏​ចំរើន​នោះ១​ ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​មាន​កងចក្រ​កើត​នៅត្រង់​ផ្ទៃ​ ​នៃ​ព្រះបាទ​ខាងក្រោម​ ​មាន​កាំ១០០០​ ​ព្រមទាំង​ខ្នងកង់​ ​ព្រមទាំង​ដុំ​ ​ដ៏​បរិបូណ៌​ដោយ​អាការ​ទាំងពួង១​។​ ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​មាន​ព្រះ​បណ្ហិ​ ​(​កែងជើង​)​ ​វែង១​ ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​មាន​ម្រាម​ព្រះហស្ត​ ​និង​ម្រាម​ព្រះបាទ​វែង១​ ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​មាន​ព្រះហស្ត​ ​និង​ព្រះបាទ​ទន់​ខ្ចី១​ ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​មាន​ព្រះហស្ត​ ​និង​ព្រះបាទ​ដូចជា​សំណាញ់១​ ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​មានក​ព្រះបាទ​ដូចជា​អណ្តែត​ឡើង១​ ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​មាន​ព្រះ​ជង្ឃា​ដូចជា​ស្មង​ ​នៃ​សត្វ​ទ្រាយ១​ ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​
ថយ | ទំព័រទី ៨ | បន្ទាប់