ព្រោះមិនឃើញជនទាំងឡាយ មានសភាពដូចលោកដ៏ចំរើនផង ព្រោះមិនឃើញធម៌ ក្នុងផ្នួសនេះផង។ ឧទេនភិក្ខុតបថា ម្នាលព្រាហ្មណ៍ ប្រសិនបើអ្នកត្រូវការចង់ដឹងភាសិត ដែលគួរដឹង ត្រូវឃាត់ភាសិតដែលគួរឃាត់របស់អាត្មា បើអ្នកមិនដឹងនូវសេចក្តីនៃភាសិតណា របស់អាត្មាទេ អ្នកត្រូវសួរក្នុងភាសិតនោះនឹងអាត្មាតទៅទៀតថា បពិត្រឧទេនដ៏ចំរើន ភាសិតនេះដូចម្តេច សេចក្តីនៃភាសិតនេះ ដូចម្តេច កាលបើធ្វើយ៉ាងនេះហើយ យើងទាំង២នាក់ ទើបគួរនឹងចរចាគ្នា ក្នុងភាសិតនុ៎ះ តទៅទៀតបាន។ ឃោដមុខព្រាហ្មណ៍ ឆ្លើយថា ខ្ញុំត្រូវដឹងនូវភាសិត ដែលគួរដឹង ត្រូវឃាត់ភាសិតដែលគួរឃាត់របស់ឧទេនដ៏ចំរើន តែថា បើខ្ញុំមិនដឹងនូវសេចក្តីនៃភាសិតណា របស់ឧទេនដ៏ចំរើនទេ ខ្ញុំនឹងសួរនូវឧទេនដ៏ចំរើនក្នុងភាសិតនោះ តទៅទៀតថា បពិត្រឧទេនដ៏ចំរើន ភាសិតនេះដូចម្តេច សេចក្តីនៃភាសិតនេះ ដូចម្តេច លុះធ្វើយ៉ាងនេះហើយ យើងទាំង២នាក់ ទើបគួរនឹងចរចាគ្នា ក្នុងភាសិតនុ៎ះ តទៅទៀតបាន។
[៤៩] ឧទេនភិក្ខុតបថា ម្នាលព្រាហ្មណ៍ បុគ្គល៤ពួកនេះ មានក្នុងលោក បុគ្គល៤ពួក តើដូចម្តេច ម្នាលព្រាហ្មណ៍ បុគ្គលខ្លះ ក្នុងលោក
[៤៩] ឧទេនភិក្ខុតបថា ម្នាលព្រាហ្មណ៍ បុគ្គល៤ពួកនេះ មានក្នុងលោក បុគ្គល៤ពួក តើដូចម្តេច ម្នាលព្រាហ្មណ៍ បុគ្គលខ្លះ ក្នុងលោក