[៥០] ឧទេនភិក្ខុតបថា ម្នាលព្រាហ្មណ៍ បរិស័ទនេះ មាន២ពួក បរិស័ទ២ពួក តើដូចម្តេចខ្លះ ម្នាលព្រាហ្មណ៍។ បរិស័ទខ្លះ ក្នុងលោកនេះ ប្រកបដោយសេចក្តីត្រេកអរ ក្នុងកែវមណី និងកុណ្ឌលទាំងឡាយ ហើយស្វែងរកកូនប្រពន្ធ ស្វែងរកខ្ញុំស្រី ខ្ញុំប្រុស ស្វែងរកស្រែចម្ការ ស្វែងរកមាសប្រាក់១ ម្នាលព្រាហ្មណ៍ មួយទៀត បរិស័ទខ្លះ ក្នុងលោកនេះ មិនប្រកបដោយសេចក្តីត្រេកអរ ក្នុងកែវមណី និងកុណ្ឌលទាំងឡាយទេ ហើយលះបង់កូនប្រពន្ធ លះបង់ខ្ញុំស្រី ខ្ញុំប្រុស លះបង់ស្រែចម្ការ លះបង់មាសប្រាក់ រួចចេញចាកផ្ទះ ចូលទៅកាន់ផ្នួស១ ម្នាលព្រាហ្មណ៍ បុគ្គលណាមិនកំដៅខ្លួនឯង ទាំងមិនបានប្រកបរឿយៗ នូវការព្យាយាម កំដៅខ្លួនឯង មិនកំដៅបុគ្គលដទៃ ទាំងមិនបានប្រកបរឿយៗ នូវការព្យាយាមកំដៅបុគ្គលដទៃ បុគ្គលនោះ ឈ្មោះថា មិនកំដៅខ្លួនឯង ទាំងមិនកំដៅបុគ្គលដទៃ មិនមានសេចក្តីស្រេកឃ្លាន មានតែសេចក្តីរំលត់ទុក្ខ ត្រជាក់ត្រជុំ ទទួលសេចក្តីសុខ មានខ្លួនដ៏ប្រសើរ ក្នុងបច្ចុប្បន្ននេះ នែព្រាហ្មណ៍ បរិស័ទណា ដែលប្រកបដោយសេចក្តីត្រេកអរ ក្នុងកែវមណី និងកុណ្ឌល ស្វែងរកកូនប្រពន្ធ ស្វែងរកខ្ញុំស្រី ខ្ញុំប្រុស ស្វែងរកស្រែចម្ការ