ក៏សេចក្តីចូលចិត្តនោះឯង ព្រោះមិនបានឃើញជនទាំងឡាយ ដែលមានសភាពដូចជាលោកដ៏ចំរើនផង ព្រោះមិនឃើញធម៌ក្នុងផ្នួសនេះផង។ ឃោដមុខព្រាហ្មណ៍តបថា បពិត្រឧទេនដ៏ចំរើន សំដីដែលប្រកបដោយហេតុនោះ លោកម្ចាស់បានសំដែងហើយ ដល់ខ្ញុំព្រះករុណា ដោយពិតថា ផ្នួសប្រកបដោយធម៌មាន សេចក្តីចូលចិត្តរបស់ខ្ញុំព្រះករុណា ក្នុងផ្នួសនុ៎ះ យ៉ាងនេះ មួយទៀត លោកម្ចាស់ឧទេនដ៏ចំរើន ចូរចាំទុកនូវខ្ញុំយ៉ាងហ្នឹងចុះ បុគ្គល៤ពួកណា ដែលលោកម្ចាស់ឧទេនដ៏ចំរើន សំដែងហើយដោយសង្ខេប មិនធ្វើឲ្យពិស្តារ ដល់ខ្ញុំព្រះករុណា សូមលោកម្ចាស់ឧទេនដ៏ចំរើន ញែកចែកនូវបុគ្គលទាំង៤ពួកនេះ ដោយសេចក្តីពិស្តារ ដល់ខ្ញុំព្រះករុណា ដោយអាស្រ័យសេចក្តីអនុគ្រោះ។ ឧទេនភិក្ខុឆ្លើយថា ម្នាលព្រាហ្មណ៍ បើដូច្នោះ ចូរអ្នកប្រុងស្តាប់ចុះ ចូរធ្វើទុកក្នុងចិត្តដោយប្រពៃចុះ អាត្មានឹងសំដែង។ ឃោដមុខព្រាហ្មណ៍ ទទួលស្តាប់ពាក្យឧទេនភិក្ខុមានអាយុថា ព្រះករុណា លោកដ៏ចំរើន។
[៥១] ឧទេនភិក្ខុមានអាយុ បានពោលពាក្យនេះថា ម្នាលព្រាហ្មណ៍ ចុះបុគ្គលកំដៅខ្លួនឯង ទាំងប្រកបរឿយៗ នូវការព្យាយាមកំដៅខ្លួនឯង តើដូចម្តេច ម្នាលព្រាហ្មណ៍ បុគ្គលខ្លះ ក្នុងលោកនេះ
[៥១] ឧទេនភិក្ខុមានអាយុ បានពោលពាក្យនេះថា ម្នាលព្រាហ្មណ៍ ចុះបុគ្គលកំដៅខ្លួនឯង ទាំងប្រកបរឿយៗ នូវការព្យាយាមកំដៅខ្លួនឯង តើដូចម្តេច ម្នាលព្រាហ្មណ៍ បុគ្គលខ្លះ ក្នុងលោកនេះ