​ក៏​សេចក្តី​ចូលចិត្ត​នោះ​ឯង​ ​ព្រោះ​មិនបាន​ឃើញ​ជន​ទាំងឡាយ​ ​ដែល​មាន​សភាព​ដូចជា​លោក​ដ៏​ចំរើន​ផង​ ​ព្រោះ​មិនឃើញ​ធម៌​ក្នុង​ផ្នួស​នេះ​ផង​។​ ​ឃោ​ដមុ​ខ​ព្រាហ្មណ៍​តប​ថា​ ​បពិត្រ​ឧទេន​ដ៏​ចំរើន​ ​សំដី​ដែល​ប្រកបដោយ​ហេតុ​នោះ​ ​លោកម្ចាស់​បាន​សំដែង​ហើយ​ ​ដល់​ខ្ញុំ​ព្រះករុណា​ ​ដោយពិត​ថា​ ​ផ្នួស​ប្រកបដោយ​ធម៌​មាន​ ​សេចក្តី​ចូលចិត្ត​របស់ខ្ញុំ​ព្រះករុណា​ ​ក្នុង​ផ្នួស​នុ៎ះ​ ​យ៉ាងនេះ​ ​មួយទៀត​ ​លោកម្ចាស់​ឧទេន​ដ៏​ចំរើន​ ​ចូរ​ចាំទុក​នូវ​ខ្ញុំ​យ៉ាងហ្នឹង​ចុះ​ ​បុគ្គល៤ពួក​ណា​ ​ដែល​លោកម្ចាស់​ឧទេន​ដ៏​ចំរើន​ ​សំដែង​ហើយដោយ​សង្ខេប​ ​មិន​ធ្វើឲ្យ​ពិស្តារ​ ​ដល់​ខ្ញុំ​ព្រះករុណា​ ​សូម​លោកម្ចាស់​ឧទេន​ដ៏​ចំរើន​ ​ញែក​ចែក​នូវ​បុគ្គល​ទាំង៤ពួក​នេះ​ ​ដោយ​សេចក្តី​ពិស្តារ​ ​ដល់​ខ្ញុំ​ព្រះករុណា​ ​ដោយ​អាស្រ័យ​សេចក្តី​អនុគ្រោះ​។​ ​ឧទេន​ភិក្ខុ​ឆ្លើយ​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​ប្រុង​ស្តាប់​ចុះ​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​ប្រពៃ​ចុះ​ ​អាត្មា​នឹង​សំដែង​។​ ​ឃោ​ដមុ​ខ​ព្រាហ្មណ៍​ ​ទទួល​ស្តាប់​ពាក្យ​ឧទេន​ភិក្ខុ​មាន​អាយុ​ថា​ ​ព្រះករុណា​ ​លោក​ដ៏​ចំរើន​។​
 [​៥១​]​ ​ឧទេន​ភិក្ខុ​មាន​អាយុ​ ​បាន​ពោល​ពាក្យ​នេះ​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ចុះ​បុគ្គល​កំ​ដៅ​ខ្លួនឯង​ ​ទាំង​ប្រក​បរឿយៗ​ ​នូវ​ការ​ព្យាយាម​កំ​ដៅ​ខ្លួនឯង​ ​តើ​ដូចម្តេច​ ​ម្នាល​ព្រាហ្មណ៍​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​
ថយ | ទំព័រទី ៩១ | បន្ទាប់