​អចេលក៍​ប្រកប​ការ​ព្យាយាម​ ​ដុត​កំ​ដៅ​កាយ​ ​ច្រើនប្រការ​ ​មាន​សភាព​យ៉ាងនេះ​ ​ដូច្នេះ​ឯង​ ​ម្នាល​ព្រាហ្មណ៍​ ​នេះ​ហៅថា​ ​បុគ្គល​កំ​ដៅ​ខ្លួនឯង​ ​ប្រកប​ការ​ព្យាយាម​ ​ដុត​កំ​ដៅ​ខ្លួនឯង​។​
 [​៥២​]​ ​ម្នាល​ព្រាហ្មណ៍​ ​ចុះ​បុគ្គល​កំ​ដៅ​អ្នកដទៃ​ ​ប្រកប​ការ​ព្យាយាម​ ​ដុត​កំ​ដៅ​អ្នកដទៃ​ ​តើ​ដូចម្តេច​ ​ម្នាល​ព្រាហ្មណ៍​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកសម្លាប់​ចៀម​ ​ជា​អ្នកសម្លាប់​ជ្រូក​ ​ជា​អ្នកសម្លាប់​សត្វស្លាប​ ​ជា​អ្នកសម្លាប់​ម្រឹគ​ ​ជា​ព្រាន​ ​ជា​អ្នកសម្លាប់​ត្រី​ ​ជា​អ្នក​ល្មួច​ ​ជា​អ្នកសម្លាប់​ចោរ​ ​ជា​នាយ​គុក​ ​ពុំ​នោះ​សោត​ ​បុគ្គល​ណាមួយ​ ​ជា​អ្នកធ្វើការ​ងារ​អាក្រក់​ ​ម្នាល​ព្រាហ្មណ៍​ ​នេះ​ហៅថា​ ​បុគ្គល​ដុត​កំ​ដៅ​អ្នកដទៃ​ ​ប្រកប​ការ​ព្យាយាម​ដុត​កំ​ដៅ​អ្នកដទៃ​។​
 [​៥៣​]​ ​ម្នាល​ព្រាហ្មណ៍​ ​ចុះ​បុគ្គល​អ្នក​ដុត​កំ​ដៅ​ខ្លួនឯង​ ​ប្រកប​ការ​ព្យាយាម​ ​ដុត​កំ​ដៅ​ខ្លួនឯង​ផង​ ​កំ​ដៅ​អ្នកដទៃ​ ​ប្រកប​ការ​ព្យាយាម​ ​ដុត​កំ​ដៅ​អ្នកដទៃ​ផង​ ​តើ​ដូចម្តេច​ ​ម្នាល​ព្រាហ្មណ៍​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​ក្សត្រិយ៍​ទ្រង់រាជ្យ​ ​ដែល​បាន​មុទ្ធាភិសេក​រួចហើយ​ក្តី​ ​ជា​ព្រាហ្មណ​មហាសាល​ក្តី​ ​
ថយ | ទំព័រទី ៩៥ | បន្ទាប់