បរិសុទ្ធតែមួយយ៉ាង ឲ្យដូចជាស័ង្ខ ដែលគេខាត់ឡើយ បើដូច្នោះ គួរតែអាត្មាអញ កោរសក់ ពុកមាត់ និងពុកចង្កា ហើយស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។ លុះសម័យខាងក្រោយមក បុគ្គលនោះ ក៏លះបង់គំនរភោគៈតិចផង លះបង់គំនរភោគៈច្រើនផង លះបង់នូវញាតិវង្សតិចផង លះបង់នូវញាតិវង្សច្រើនផង ហើយកោរសក់ ពុកមាត់ និងពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។
[៥៥] កាលបើបុគ្គលនោះបួសយ៉ាងនេះហើយ ក៏សមាទាននូវសិក្ខា និងសាជីវៈ របស់ភិក្ខុទាំងឡាយ លះបង់នូវបាណាតិបាត វៀរចាកបាណាតិបាត មានអាជ្ញាដាក់ចុះហើយ មានគ្រឿងសស្ត្រាដាក់ចុះហើយ មានសេចក្តីអៀនខ្មាស ដល់នូវសេចក្តីអាណិត ជាអ្នកអនុគ្រោះ ដោយប្រយោជន៍ ដល់សត្វទាំងអស់ លះបង់នូវអទិន្នាទាន វៀរចាកអទិន្នាទាន កាន់យកតែរបស់ដែលគេឲ្យ ប្រាថ្នានូវរបស់ដែលគេឲ្យ មិនមានចិត្តល្មួច មានខ្លួនដ៏ស្អាត លះបង់នូវអព្រហ្មចរិយៈ ជាអ្នកប្រព្រឹត្តនូវធម៌ដ៏ប្រសើរ ប្រព្រឹត្តល្អ ចៀសវាង វៀរចាកមេថុន ដែលជាធម៌របស់អ្នកស្រុក លះបង់នូវមុសាវាទ វៀរចាកមុសាវាទ ជាអ្នកពោលនូវ