ខ្ញុំ​សូម​សំដែង​អាបត្តិ​ ​របស់​លោក​មាន​អាយុ​ទាំងឡាយ​នេះ​ផង​ ​អាបត្តិ​របស់ខ្ញុំ​ផង​ ​ដោយ​តិណ​វត្ថា​រកៈ​ ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​ជំនួស​លោក​មាន​អាយុ​ទាំងឡាយ​នេះ​ផង​ ​ដើម្បី​ខ្លួនខ្ញុំ​ផង​ ​វៀរលែងតែ​អាបត្តិ​ ​ដែល​មានទោស​ធ្ងន់​ ​និង​អាបត្តិ​ដែល​ជា​គិហិ​ប្ប​ដិ​សំយុត្ត​។​ ​ម្នាល​អានន្ទ​ ​តិណ​វត្ថា​រកៈ​ ​យ៉ាងនេះ​ឯង​។​ ​ការ​រម្ងាប់​អធិករណ៍​ពួក​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​រមែង​មាន​ ​ដោយ​តិណ​វត្ថា​រកៈ​ ​យ៉ាងនេះ​ឯង​។​
 [​៦៥​]​ ​ម្នាល​អានន្ទ​ ​ធម៌៦ប្រការ​នេះ​ ​ជា​ ​សារាណីយ​ធម៌​ ​(​ធម៌​នាំឲ្យ​រលឹក​រកគ្នា​)​ ​ជា​ធម៌​ធ្វើ​សេចក្តី​ស្រឡាញ់​គ្នា​ ​ជា​ធម៌​ធ្វើ​សេចក្តី​គោរព​គ្នា​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​សង្គ្រោះ​គ្នា​ ​ដើម្បី​មិន​ទាស់ទែងគ្នា​ ​ដើម្បី​ព្រមព្រៀង​គ្នា​ ​ដើម្បី​សេចក្តី​ស្ងប់ស្ងាត់​ ​ធម៌៦ប្រការ​ ​តើ​ដូចម្តេច​ខ្លះ​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បាន​តាំង​កាយ​កម្ម​ ​ប្រកបដោយ​មេត្តា​ ​ក្នុង​ពួក​សព្រហ្មចារី​បុគ្គល​ ​ទាំង​ក្នុង​ទី​ចំពោះមុខ​ ​ទាំង​ក្នុង​ទី​កំបាំងមុខ​នេះឯង​ ​ឈ្មោះថា​ ​សារាណីយ​ធម៌​ ​ជា​ធម៌​ធ្វើ​សេចក្តី​ស្រឡាញ់​គ្នា​ ​ជា​ធម៌​ធ្វើ​សេចក្តី​គោរព​គ្នា​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​សង្គ្រោះ​គ្នា​ ​ដើម្បី​មិន​ទាស់ទែងគ្នា​ ​ដើម្បី​ព្រមព្រៀង​គ្នា​ ​ដើម្បី​សេចក្តី​ស្ងប់ស្ងាត់១​។​ ​ម្នាល​អានន្ទ​ ​មួយទៀត​ ​ភិក្ខុ​បាន​តាំង​វចីកម្ម​ ​ប្រកបដោយ​មេត្តា​។​បេ​។​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ស្ងប់​រម្ងាប់១​។​ ​
ថយ | ទំព័រទី ១១១ | បន្ទាប់